Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


​ឲ្យ​កុំព្យូរទ័រ​ចាស់​របស់​អ្នក មានជីវិតម្តងទៀត

វីនដូទាមទារ​អានុភាព​​ផ្នែក​រឹង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ថា​លេខ​កំណែ​របស់វា​កើន​ឡើង​គឺ (95, 98, 2000, Me, XP ។ល។) ។ ដូច្នេះ ​ប្រសិន​បើ​​អ្នក​នៅ​តែ​​ចង់​​ដំណើរការ​វីន​ដូ​ អ្នក​ត្រូវ​ការ​ទិញ​​​​ផ្នែករឹង​ថ្មី​ជានិច្ច ។​ ប៉ុន្តែ​​ខ្ញុំ​មិន​ឃើញ​​​ហេតុ​ផល​​​ល្អ​ ចំពោះ​​ការវិវឌ្ឍន៍​ដ៏​លឿន​​បែប​នេះ​ទេ ។ ពិត​ប្រាកដ​ណាស់​ មនុស្ស​ជាច្រើន​ត្រូវការ​កុំព្យូទ័រ​ដែល​មាន​អានុភាព ផ្នែក​រឹង និង​បច្ចេកវិទ្យា​ថ្មីៗ​ ​ដើម្បី​​​ជួយ​ពួកគេ​ ។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ​​ភាគ​ច្រើន ដែល​​​មើល​​​​បណ្តាញ​ អាន​ និង​សរសេរ​អ៊ីមែល​​ សរសេរ​ឯកសារ​អត្ថបទ​ និងស្លាយ តើ​​​មាន​មូលហេតុ​​អ្វី​ ដែល​ត្រូវ​ទិញ​កុំព្យូទ័រ​​ថ្មី​ក្នុង​រយៈពេល​រៀងរាល់ ២ ៣ ឬ​៤​ ​ឆ្នាំ​ ក្រៅ​តែ​​ពី​​ឲ្យក្រុមហ៊ុន​លក់​​កុំព្យូទ័ររក​បាន​លុយ​ច្រើន​​​នោះ​ ? តើ​អ្វី​ទៅ​ជាហេតុ​ផល​ពិត​ប្រាកដ ​ដែល​​ធ្វើ​ឲ្យ ​កុំព្យូទ័រ​​របស់​​អ្នក​មិន​អាច​ធ្វើ​អ្វីផ្សេង​ៗ​ទៀត​បាន ដូច​ដែល​វា​អាច​​ធ្វើ​បាន​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​មុន​នោះ ?

លីនុច​ដំណើរការ​ល្អ​ឥតខ្ចោះ​​ជា​មួយ​នឹង​​ផ្នែក​រឹងចាស់ៗ​ ដែល​​វីនដូ​​ XP ​មិនអាច​ដំណើរការ​បាន ឬ​ក៏​ត្រូវ​ចំណាយ​ពេល​រង់ចាំ ២០ វិនាទី​បន្ទាប់​ពី​​រាល់​ពេល​ចុច​​ម្ដងៗ ។ ពិត​ប្រាកដ​ណាស់​​ លីនុច​មិន​បង្កើត​ការ​ប្រកួត​ប្រជែង​ ដើម្បី​រក​​​អ្នក​ឈ្នះ​​​​ក្នុង​ចំណោម​​កុំព្យូទ័រ​ចាស់ៗ​ដែលមាន​​អាយុ​ ១២ ​ឆ្នាំ​​​​នោះ​ទេ ។ ​ប៉ុន្តែ​វា​នឹង​ដំណើរ​ការ​​យ៉ាង​ល្អ​បំផុត​​ ហើយ​​​អនុញ្ញាត​ឲ្យ​​អ្នក​​ធ្វើការងារ​​​ធម្មតា​​ៗ ដូច​ជា (​មើល​បណ្តាយ​ ​សរសេរ​ឯកសារ​ផ្សេងៗ ។ល។) បាន​ល្អ ។ រាល់​កុំព្យូទ័រ​ដែល​ផ្ដល់​ក្នុង​ទំព័រ​នេះ​ វា​មិន​​ថ្មី​ណាស់ណា​នោះ​ទេ ប៉ុន្តែ​វា​អាច​ដំណើរការ​លីនុច​បាន ៖ ប្រសិន​បើ​អ្នក​អាច​អាន​​ នោះ​វា​អាច​ប្រើការ​បាន ហើយ​​កំពុង​ដំណើរការ (ហើយ​​​ប្រសិន​បើតំបន់​បណ្តាញ​ផ្ទុក​​យឺត​ បន្ទោសតែ​ការ​​​តភ្ជាប់​អ៊ីន​ធឺណិត​របស់​អ្នក​​បណ្ណោះ) ។