Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


នៅ​ពេល​ដែល​​បាន​ដំឡើង​ប្រព័ន្ធ​​រួច​ហើយ​ ហេតុ​អ្វី​បាន​ជាអ្នកនៅ​តែ ត្រូវ​​ដំឡើង​កម្មវិធី​ផ្សេងៗ​ទៀត ?

ការ​ដំឡើង​វីនដូ​គ្រាន់តែ​ជា​ការ​​​ចាប់​ផ្តើម​ប៉ុណ្ណោះ ។​ ស្រមៃ​ថា ​អ្នក​បាន​ដំឡើង​​​​​វីនដូ​ XP ​ថ្មី​មួយ ហើយ​រៀបចំ​​ប្រើ​​ជំនាញ​កុំព្យូទ័រ​របស់​អ្នក ។ មិត្តភក្ដិ​ម្នាក់​របស់​​អ្នក​ផ្ញើ​​អ៊ីមែល​មក​ឲ្យ​អ្នក​ដែល​មាន​​ភ្ជាប់​​ឯកសារ PDF ៖ នោះ​អ្នក​​មិនមាន​កម្មវិធី​ដើម្បី​អាន​វា​ទេ ។ អ្នក​ត្រូវតែ​ស្វែងរក​​តំបន់បណ្ដាញ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាញ​យក​កម្មវិធិ Adobe Reader (​ឬ​កម្មវិធី​មើល​ឯកសារ PDF ផ្សេងៗ​ទៀត) ដំឡើង​វា ហើយ​ប្រហែល​ជា​ទាមទារ​ឲ្យ​ចាប់ផ្ដើម​ឡើង​វិញ ។ ហ៊ឺ ឥឡូវ​នេះ​អ្នកបាន​​រៀបចំ​រួច​អស់​ហើយ ។​ ផ្ញើ​អ៊ីមែល​ទៅ​មិត្តភ្ដិ​របស់​អ្នក​ដោយ​មាន​ភ្ជាប់​ឯកសារ​​អត្ថបទ file.doc ។ វីនដូ​របស់​អ្នក​មិនអាច​អាន​វា​បានទេ អញ្ចឹង​អ្នក​ត្រូវ​តែ​ទៅ​ទិញ​​កម្មវិធី Mircrosoft Office ឬ​ទាញយក​កម្មវិធី OpenOffice ប៉ុន្តែ​អ្នក​នៅតែ​ត្រូវ​ស្វែងរក​វា ​​ទាញយក​វា (ដោយ​សង្ឃឹម​ថា អ្នក​មាន​ការ​តភ្ជាប់​អ៊ីនធឺណិត) ហើយ​ដំឡើង​វា ។ល។ មិត្តភក្ដិ​របស់​អ្នក​ បាន​ផ្ញើ​​រូបភាព​ឲ្យ​អ្នក ប៉ុន្តែ​វា​មាន​​កម្រិត​ពណ៌​ និង​ពន្លឺ​មិន​ល្អ​​ ហើយ​ត្រូវកា​រ​​ផលិតផល​ល្អ ។ ដូច្នេះ​ អ្នក​​ត្រូវ​ទិញ​កម្មវិធី Photoshop (តើ​ត្រូវ​ចំណាយ​ប្រាក់ប៉ុន្មាន​រយ​ទៀត​ ?) ឬ​ទាញយក​ GIMP (នេះ​ជា​ឈ្មោះ​កម្មវិធី​ឥត​គិតថ្លៃ ដែល​អាច​ធ្វើ​ការ​ប្រហាក់ប្រហែល​នឹង​ Photoshop ដែរ) ៖ ស្វែងរក ទាញយក​ ហើយ​ដំឡើង​វា ​នោះ​គ្រប់គ្រាន់​ហើយ ៖ អ្នក​មាន​គំនិតថា វីនដូ​នៅ​ឆ្ងាយ​ពី​ការ​បញ្ចប់​ណាស់ ហើយ​ការ​ដំឡើង គឺ​​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​តែ​ប៉ុណ្ណោះ ។

នៅ​ពេល​ដែល​អ្នក​ទទួល​បាន​លីនុច​ (ដូចជា​ Ubuntu, Mandriva, Fedora, ។ល។ ទាំង​នេះ​គឺ​ជា​​ "លក្ខណៈ" ​ផ្សេងៗ​គ្នា​របស់​លីនុច) អ្នក​ក៏​​ទទួល​បាន​​ផងដែរ ដោយ​មិន​ចាំបាច់​ដំឡើង​​ទៀត​ទេ

អ្នក​​អាច​ចាប់ផ្ដើម​តាមវិធី​ដែល​ត្រឹមត្រូវ ។