Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


មិន​មានការ​ចូល​ដំណើរការ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​កម្មវីធី​របស់​អ្នក​ ។

ភាព​ខុស​គ្នា​រវាង "​កម្មវិធី​បិទ​កូដ​" (មាន​​កម្មសិទ្ធិ) និង "​​កូដ​បើក​ចំហ" (តើ​អ្នក​បាន​ស្មាន​យ៉ាង​ដូច​ម្តេច ?) ដែល "កូដ​" របស់​​ពួកវា​បាន​​បើក ។ មែន​ហើយ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ខ្វល់​អំពី​រឿង​នេះ ? ពាក្យ​ថា "ប្រភព​" ឬ "កូដ​ប្រភព" គឺ​​ដូច​ជាអាថ៌កំបាំង រូបមន្ត​ ​អាថ៌កំបាំង​​របស់​កម្មវិធី​​នីមួយៗ ដូច​ជា​​រូបមន្ត​​​​​របស់​នំ​ខេក ។ នៅពេល​ដែល​អ្នក​ទិញ​នីខេក អ្ន​ក​​មិន​មាន​វិធី​ ដែល​អ្នក​អាច​ស្វែងយល់​​អំពី​​​រូបមន្ត​​ពិតប្រាកដ (ទោះ​បីជា​អ្នក​អាច​ទាយ​​ដឹង​​បន្តិចបន្តួច​ក៏​ដោយ "មាន​សណ្ដែក​ដី​ខ្លះ​នៅ​ទីនេះ"។ ប្រសិនបើ​ហាង​នំ​បាន​ឲ្យ​​រូបមន្ត​​សម្រាប់​​ធ្វើ​នំ​នេះ នោះ​​អ្នក​ទិញ​នឹង​លែង​ទិញ​វា​ហើយ ពីព្រោះ​មនុស្ស​អាច​ដុត​វា​ដោយ​ខ្លួន​ឯង នៅ​ផ្ទះ ហើយ​ឈប់​ទិញ​នំ​នោះ​ហើយ ។ ដូច​គ្នា​នេះ​ដែរ ម៉ៃក្រូសូហ្វ​មិន​ផ្ដល់​​រូបមន្ត​ ឬ​"កូដ​ប្រភព"​នៃ​កម្មវិធី​របស់​ពួកគេ​ទេ ត្រឹមត្រូវ​ហើយ​ដូច​ជា​វីនដូ នោះ​គឺ​ជា​វិធី​ដែល​ពួកគេ​រក​លុយ ។

​បញ្ហា​គឺ​ថា​​ពួក​គេ​អាច​ដាក់​អ្វី​ក៏​បាន​ឲ្យ​តែ​ពួក​គេ​ចង់ នៅ​ក្នុង​រូបមន្ត​របស់​ពួកគេ ​ដោយ​មិន​ឲ្យ​យើង​ដឹង ។ ប្រសិនបើ​ពួកគេ​ចង់​បន្ថែម​កូដ​បន្តិច​ ដោយ​និយាយ​ថា "រៀងរាល់​ថ្ងៃ​ទី ១២ នៃ​ខែ​នីមួយៗ ប្រសិនបើ​កុំព្យូទ័រ​នៅ​លើ​បណ្ដាញ បង្កើត​បញ្ជី​ឯកសារ​ទាំងអស់ ដែល​ត្រូវ​បាន​ទាញយក​ក្នុង​កុំព្យូទ័រ​នេះ តាំង​ពី​ខែ​មុន ហើយ​ផ្ញើ​វា​ត្រឡប់​មកម៉ៃក្រូសូហ្វ​វិញតាម​រយៈ​បណ្ដាញ​" ។ ម៉ៃក្រូសូហ្វ​ប្រហែលជា​មិន​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​​តើ​​អ្នក​ដឹង​ដោយ​របៀប​ណា​ ព្រោះ​ថា​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បានបិទ មើល​មិនឃើញ អាថ៌កំបាំង ?

អំឡុង​ពេលកន្លង​ទៅនេះ (​ក្នុង​ខែ តុលា ឆ្នាំ ២០០៨) មាន​អ្នក​ប្រើ​វីនដូ​​​​ចិន​ជាច្រើន​ (ពួកគេ​ភាគ​ច្រើន​ទិញ​ច្បាប់​ចម្លង​របស់វីនដូ​​ដោយ​លួច​លាក់) បន្ទាប់មកបានឃើញ​រឿង​ប្លែកៗ​កើត​ឡើង​ក្នុង​កុំព្យូទ័រ​របស់​ពួកគេ ៖ រៀងរាល់​ម៉ោង អេក្រង់​របស់​ពួកគេ​ក្លាយជា​ពណ៌​ខ្មៅ​ក្នុង​រយៈពេល​ពីរ ឬ​បី​វិនាទី ។ គ្មាន​អ្វី​ត្រូវ​រារាំង​ការងារ​អ្នក​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​បាន ។ ម៉ៃក្រូសូហ្វ​​បានបន្ថែម​កូដ​បន្តិច​ (បន្ថែម​ក្នុង​​រូបមន្ត) ដោយ​និយាយ​ថា "ប្រសិនបើ​វា​ត្រូវ​បាន​លុប ព្រោះ​ថា​វា​ជា​ច្បាប់ចម្លង​វីនដូ​ដោយ​លួច​លាក់ ធ្វើ​ឲ្យ​អេក្រង់​ពណ៌​ខ្មៅ​ក្នុង​រយៈពេល​ពីរ ឬ​បី​វិនាទី រាល់​ម៉ោង" ។ ឥឡូវ​ចំណុច​នេះ គឺ​មិន​ថា​កម្មវិធី​ត្រូវ​បាន​លួច ៖ ការ​លួច​កម្មវិធី​ គឺ​​ជា​មិន​ល្អ​នោះទេ ។ ចំណុច​សំខាន់​នោះ​ គឺ​ថា​អ្នកប្រើ​ទាំង​នេះ​បាន​ទទួល​ភាព​ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​វីនដូ (ភាព​ទាន់សម័យ​តាមធម្មតា ជួសជុល​កំហុស និង​បន្ថែម​លក្ខណ​ពិសេស​ថ្មី) ដោយ​មិន​ដឹង​វិធី​ដែល​វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​របស់​អ្នក​ទេ ។ គ្មាន​អ្នក​ណា​ម្នាក់​​បាន​ដឹង​ទេ ។

ការ​ផ្លាស់​ប្តូរ​កូដ​ប្រភព​របស់​កម្មវិធី​ប្រភព​កូដ​ចំហ គឺ​វា​បើក​ចំហ​តែ​ម្ដង ។ តាម​និយមន័យ រូបមន្ត​ទាំង​អស់​ត្រូវតែ​ដាក់​ជា​សាធារណៈ ។ វា​គ្មានបញ្ហា​សម្រាប់​អ្នក​ទេ ព្រោះ​ថា​អ្នក​នឹង​មិន​អាច​យល់​កូដ​គ្រប់ពេល​ទេ ប៉ុន្តែ​មនុស្ស​ដែល​យល់​វា​អាច​អាន​វា ហើយ​និយាយ​បាន ។ ហើយ​ពួកគេ​ធ្វើវា​ជា​ញឹកញាប់ ។ រាល់ពេល​ដែល​អ្នក​ណាម្នាក់​ចង់​ផ្លាស់ប្ដូរ​កូដ​ប្រភព អ្នក​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ទាំងអស់​អាច​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​នោះ ("ហេ ហេតុ​អ្វី​បាន​ជា​អ្នក​បន្ថែម​កូដ​នេះ​លើ​ការ​បញ្ចូល​តាម​ក្ដារចុច​របស់​អ្នក​ប្រើ តើ​អ្នក​ឡប់​ទេ​ឬ ?") ។ ហើយ​សូម្បីតែ​ក្រុម​អ្នក​ថែ​ទាំ​កម្មវិធី​ទាំងអស់​​ចាប់ផ្ដើម​ឈឺក្បាល ហើយ​ចាប់ផ្ដើម​បន្ថែម​លក្ខណ​ពិសេស puppy-killing ក្នុង​កូដ​ប្រភព​របស់​ពួកគេ មនុស្ស​នៅ​ក្រៅ​ក្រុម​ អាច​យក​កូដ​នោះបាន​យ៉ា​ងល្អ យក​កូដ​មិនល្អ​ចេញ បង្កើត​កំណែ​ថ្មី​ពេញលេញ​របស់​វា ហើយ​ឲ្យ​ពិភពលោក​ដឹង​អំពី​ភាព​ខុស​គ្នា ។ វា​បើក​ចំហ​ ។

​​ហេតុ​អ្វី បាន​ជា​អ្នក​​ប្រាកដថា កម្មវិធី​ប្រភព​កូដ​ចំហ មិនធ្វើ​រឿង​មិនល្អ​នៅ​ក្រោយ​ខ្នង​អ្នក ៖ សហគមន៍​តាមដាន​គ្រប់​រូបមន្ត​ទាំងអស់ ។