Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


តើ​ជីវិត​ឌី​ជីថល​របស់​អ្នក​ហាក់​ដូចជា​​ការ​រៀបចំ​​​ឬ ?

ប្រសិន​បើ​អ្នក​​ថាការ​រៀបចំ​ជា​​​អ្វី​នោះ ហើយ​ត្រូវ​បាន​ប្រើ​ដើម្បី​រៀបចំ​​ថាស​​រឹង​របស់​អ្នករៀង​រាល់​​ខែ និយាយ​ដោយ​ខ្លី​នៅទីនេះ​គឺថា ៖ លីនុច​មិន​ចាំបាច់​រៀបចំ​​​នោះ​ទេ ។

ឥឡូវ​ស្រមៃ​ថា ថាស​រឹង​របស់​អ្នក​ជាទូរ​ដាក់​​ឯកសារ​​ដ៏​ធំ​មួយ​ ដែល​មាន​ថត​រាប់​លាន (សូម​អរគុណ Roberto Di Cosmo សម្រាប់​ការ​​ប្រៀបធៀបនេះ​) ។ ថត​នីមួយៗ​អាច​មាន​តែ​ចំនួន​ទិន្នន័យ​ថេរ​ប៉ុណ្ណោះ ។ ដូច្នេះ ឯកសារ​ដែល​ធំជាង​ថត​​​​តម្រូវ​ឲ្យ​​​បំបែក​ជា​ចម្រៀកៗ ។ ឯកសារ​មួយ​ចំនួន​ធំណាស់ ដែល​ពួកវា​ត្រូវ​​ការ​ថត​រាប់​ពាន់​ដើម្បី​ដាក់​វា ។ តាម​ពិត ចូល​ដំណើរការ​ថត​ទាំង​នេះ​ពិតជា​ងាយស្រួល​ជាង​ នៅ​ពេល​ថត​​ផ្ទុក​ទិន្នន័យ​នៅ​ជិត​នឹង​ថត​ផ្សេង​នៅ​ក្នុងទូរ​ដាក់​ឯកសារ ។

ឥឡូវ​នេះ​ស្រមៃ​ទៀត​ថា អ្នក​គឺ​ជា​ម្ចាស់​ទូរ​ដាក់​ឯកសារ​នេះ ប៉ុន្តែ​អ្នក​មិន​មាន​ពេល​វេលា​ដើម្បី​រៀបចំ​វា​ទេ ហើយ​អ្នក​ចង់​ជួល​អ្នក​ណា​ម្នាក់​ឲ្យ​រៀបចំ​វា​សម្រាប់​អ្នក ។ មាន​មនុស្ស​ពីរ​នាក់​សម្រាប់ការងារ​នេះ ម្នាក់ជា​ស្ត្រី និង​ម្នាក់​ជា​​​បុរស ។

ដោយ​មិន​ចាំបាច់​សង្ស័យ អ្នក​គួរតែ​ជួល​ស្ត្រី​ (អ្នក​គួរ​តែដឹង​អំពី​រឿង​នេះ ស្ត្រី​គឺ​ជា​អ្នក​រៀបចំបាន​​ល្អ​​ជាង :) ) ។ មែន​ហើយ វីនដូ​​ប្រើ​ជា​​យុទ្ធសាស្ត្រ​​ទី​មួយ ហើយ​លីនុច​ប្រើ​យុទ្ធសាស្ត្រ​ទី​ពីរ ​។ អ្នកប្រើ​វីនដូ​កាន់តែ​ច្រើន វា​ចូលដំណើរការ​ឯកសារ​កាន់​តែ​យឺត បើក​អ្នក​ប្រើ​លីនុច​កាន់តែ​ច្រើន វា​ចូល​ដំណើរការ​ឯកសារ​កាន់តែ​លឿន ។ ជម្រើស​គឺ​ស្រេច​តែ​លើ​ចិត្ត​របស់​អ្នក​ទេ !