Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


មិន​ចាំបាច់​ចំណាយ ៣០០ ដុល្លា សម្រាប់​ប្រព័ន្ធការ​​ប្រតិបត្តិ​ការ​របស់​អ្នក​ទេ

(ហើយ​​កុំ​ចម្លងមិន​ស្រប​​ច្បាប់)

អ្ន​ប្រហែល​ជានិយាយ​ទៅ​កាន់​​ខ្លួន​ឯង​ថា​ ៖ " ខ្ញុំ​មិន​បាន​ចំណាយ​សម្រាប់​វីនដូ​នោះ​ទេ" ។ តើ​អ្ន​ពិត​ជា​ប្រាកដ​ហើយឬ ? ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្ន​ក​​មាន​វីនដូ​​មក​ជា​មួយ នោះ​​អ្នកបាន​ចំណាយ​សម្រាប់​វា​​ហើយ​ ទោះ​បីជា​ការ​​រក្សា​ទុក​នោះ​​មិន​បាន​ប្រាប់​អ្នក​ក៏​ដោយ ។ តម្លៃ​​សម្រាប់​អាជ្ញាប័ណ្ណ​​វីនដូ​ជា​មធ្យម​គឺ​មួយ​ភាគ​បួននៃ​តម្លៃ​​កុំព្យូទ័រ​ថ្មី​ ។ ដូច្នេះ លុះត្រា​តែ​អ្នក​បាន​វីនដូដោយ​ខុស​ច្បាប់​ បើ​មិន​ដូច្នេះ​ទេ អ្នក​ប្រហែល​ជា​​ចំណាយ​សម្រាប់​វាហើយ​​ ។ តើទី​កន្លែង​ណា ​ដែល​អ្នក​គិត​ថាម៉ៃក្រូសូហ្វ​ទទួល​បាន​លុយ​ពី​​វានោះ​ ​?

ម្យ៉ាង​វិញ​ទៀត​ អ្នក​អាច​​ទទួល​បាន​លីនុច​ដោយ​ឥត​គិត​ថ្លៃ​​​ ។ ត្រូវ​ហើយ មនុស្ស​ជុំវិញ​ពិភពលោក​បានប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បីបង្កើត​វា​ឡើង​​ឲ្យ​បាន​ស្អាត សុវត្ថិភាព​សមត្ថភាព និង​ជា​ប្រព័ន្ធ​ដែល​មាន​រូបរាង​ល្អ ហើយ​ពួកវា​ផ្ដល់​នូវ​វិធី​ធ្វើការ​របស់​ពួកគេ​ សម្រាប់​អ្នក​រាល់គ្នា​ប្រើ​ដោយ​សេរី (ប្រសិនបើ​អ្នកឆ្ងល់ថាតើ ​ហេតុអ្វី​បាន​ជា​មនុស្ស​ទាំង​នេះ​ធ្វើការ​បែប​នេះ សូម​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ ខ្ញុំ​នឹង​​ព្យាយាម​ពន្យល់​ឲ្យ​អស់​ពី​សមត្ថភាព​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន :)) ។ ពិត​​ណាស់​ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ធ្វើ​​ជំនួញ​ដោយ​ការលក់​ ការ​គាំទ្រ​ ការធ្វើ​ឯកសារ​ ផ្ដល់​សេវា​ទាន់​ហេតុការណ៍ ។ល។ ចំពោះ​​កំណែ​របស់​លីនុច​ផ្ទាល់​ ហើយ​​​វា​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ល្អ ។ ប៉ុន្តែ​ភាគ​ច្រើន​ អ្នក​មិន​ចាំបាច់​ចំណាយ​សូម្បី​តែ​មួយ​សេន ។