Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


មិន​ខ្វល់អំពី​​អំពីកម្មវី​ធី​បញ្ជា

ផ្នែក​​ថ្មី​របស់ផ្នែក​រឹង​ សូម្បី​តែ​ប្រភេទ​សាមញ្ញ​បំផុត ជា​ធម្មតា​មាន​មកជា​មួយ​ស៊ីឌីដែរ ផ្នែក​កម្មវិធី​ដ៏​តូច​មួយ​ហៅ​ថា "កម្មវិធី​បញ្ជា" ។ ប្រសិនបើ​អ្នក​អានសៀវភៅ​​ណែនាំ អ្នកនឹង​ដឹង​ថា​​ផ្នែក​រឹង​ណា​មិន​ដំណើរការ​នៅ​លើ​កុំព្យូទ័​រដែល​ដំឡើង​វីនដូ លុះ​ត្រា​តែ​អ្នក​ដំឡើង​កម្មវិធី​បញ្ជា ។ ប្រសិនបើ​អ្នក​ដូច​មនុស្ស​ភាគ​ច្រើន ហើយ​មិន​បានអានសៀវភៅ​ណែនាំ​ទេ នោះ​អ្នកប្រហែលជា​ត្រូវ​ស្វែងយល់​វា​ដោយ​ខ្លួន​ឯង​ហើយ​ នៅពេល​អ្នក​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ​ ដែល​មិន​ដំណើរការ​ ។

បញ្ចូល​ស៊ីឌី​ រួច​ចុច​អ្នក​ជំនួយ​ការ​​ដំឡើង រង់ចាំ យក​ស៊ីឌី​ចេញ ចាប់ផ្ដើម​​​កុំព្យូទ័រ​ឡើង​វិញ ។

ប្រសិន​បើ​ អ្នក​​​បាន​ទិញ​ផ្នែក​​រឹងមួយ​រយៈ​ពេល​មក​ហើយ ហើយ​កំពុង​ប្រើ​វា​ឡើង​វិញ​នៅ​ក្នុង​កុំព្យូទ័រ​ផ្សេង អ្នក​ប្រហែល​ជា​​ភ្លេច​ស៊ីឌី ហើយ​ទាញ​យក​កំណែ​​ចុងក្រោយ​បំផុត​របស់​កម្មវិធី​បញ្ជា​ពី​តំបន់​បណ្ដាញ​អ្នក​ក្រុមហ៊ុន​ ផលិត ។ ដែល​អាច​ចំណាយ​ពេល​បន្តិច និង​មាន​វិធីណែនាំ ហឺ និយាយ​ថា​ តំបន់បណ្ដាញ​របស់​ក្រុមហ៊ុន​ផលិត​មួយ​ចំនួន​បាន​រៀបចំ​យ៉ាង​ចម្លែងក ។

បច្ចុប្បន្ននេះ​​មាន​ផ្នែក​នៃ​ផ្នែក​រឹងតែ​មួយ​ប៉ុណ្ណោះ ។ ឥឡូវ​ស្រមៃ​ថា អ្នក​ចង់​​ដំឡើង​វីនដូ​នៅ​ក្នុង​ភាគ​ថាស​ថ្មី​ទាំង​អស់​ ដោយ​មិនប៉ះពាល់​​ភាគ​ថាស​ផ្សេង ។ សម្រាប់​ផ្នែក​តូច​មួយ​នៃ​ផ្នែក​រឹង​នីមួយៗ អ្នកនឹង​ត្រូវ​រក​កម្មវិធី​បញ្ជា​​​ចុង​ក្រោយ​បំផុត (ឬ​ប្រើ​ស៊ីឌី) ដំឡើង​វា ហើយ​ចាប់ផ្ដើម​ឡើង​វិញ​ ។ កាត​វីដេអូ កាត​សំឡេង ក្ដារចុច កណ្ដុរ បន្ទះ​សៀគ្វី​របស់​បន្ទះ​មេ ។ល។ (យក​ល្អ​ដំឡើង​កាត​វីដេអូ​មុន ឬ​ក៏​អ្នក​គាំង​ជា​មួយ​នឹង​ការ​​បង្ហាញ​អេក្រង់​មាន​គុណភាព​ទាប) ។

លីនុច​មិន​ត្រូវការកម្មវីធី​បញ្ជា​ដោយ​ឡែក​ទេ​។ គ្រប់​កម្មវិធី​បញ្ជា​​ទាំងអស់​ត្រូវ​បាន​​​​បញ្ចូល​​ក្នុង​ខឺណែល​​លីនុច ផ្នែក​សំខាន់​របស់​ប្រព័ន្ធ ដែល​មាន​មក​ជា​មួយ​នឹង​ការ​ដំឡើង​លីនុច​តែ​ម្ដង​ ។ នេះ​មាន​ន័យ​ថា​ ៖