Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


សេរី​ភាព!

លីនុច​ និង​កម្មវិធី​ "បើកចំហ​" គឺ "ឥតគិតថ្លៃ​" ។ នេះ​មាន​ន័យថាអាជ្ញាប័ណ្ណ​របស់​ពួក​គេ ជា ​"អាជ្ញាប័ណ្ណ​ឥត​គិត​ថ្លៃ​" និង​ GPL (General Public License)​ ។ ​​អាជ្ញាបណ្ណ​នេះ ចែង​ថា​អ្នក​គ្រប់​គ្នា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចម្លង​ កម្មវិធី​ ដឹង​កូដ​​ប្រភព ("បង្កាន់ដៃ") កែ​ប្រែ​វា​ និង​ ចែក​ចាយ​បាន ដោយ​គ្រាន់​តែ​ដាក់​ក្រោម​​​​អាជ្ញាប័ណ្ណ​ GPL ។

ដូច្នេះ​ តើ​អ្នក​ខ្វល់​អ្វី​ទៀត​អំពី​សេរី​ភាព ? ​ស្រមៃ​​ថា​ម៉ៃក្រូសូហ្វ​មិន​មាន​ទេ​​​នៅ​ថ្ងៃ​ស្អែក​ (មែនហើយ វា​មិនទំនង​សោះ ចុះ​ ៥ ឆ្នាំ ឬ​ ១០ ឆ្នាំ​ទៀត​​យ៉ាង​ម៉េច​ដែរ ?) ។ ឬ​ស្រមៃ​​ថា ​វា​បង្កើន​តម្លៃ​មួយ​ជា​បី​សម្រាប់​​អាជ្ញាប័ណ្ណ​វីនដូ​មួយ ឬ Office​ មួយ ។ ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ឲ្យ​សាកល្បង​វីនដូ គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ទេ ។ អ្នក​ (ឬ​ជំនួយ​របស់​អ្នក​) អាស្រ័យ​លើ​ក្រុម​ហ៊ុន​មួយ​នេះ​ លើ​កម្មវិធី​របស់​វា​ និង​ អ្នក​មិន​អាចបង្កើត​បាន​​​ការ​ងារ​ផ្សេងៗ​ដោយ​គ្មាន​វា​ទេ (កុំ​ព្យូទ័រ​ល្អ​អ្វី​ទៅ ប្រសិនបើ​គ្មាន​ប្រព័ន្ធ​ប្រតិបត្តិការ?) ។ តើ​នេះ​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ​ឬ ? អ្នក​ពឹង​ផ្អែក​ទៅ​លើ​ ក្រុមហ៊ុន​មួយ​ និងការ​ទុក​ចិត្ត​វា​ទាំង​ស្រុង ដើម្បី​ឲ្យ​ធ្វើ​អ្វីៗ​បាន​ល្អ​នា​ពេល​បច្ចុប្បន្ន ដូច​នឹង​កុំព្យូទ័រ​របស់​អ្នក​ដំណើរការ​ ។ ​ប្រសិន​បើ​ ម៉ៃក្រូសូហ្វ​សម្រេច​ចិត្ត​​លក់​អាជ្ញាប័ណ្ណ ​១០០០ ដុល្លា​រ​សម្រាបកំណែ​​ក្រោយ​​របស់​វីនដូ​នោះ អ្នក​មិនអាច​ធ្វើ​អ្វី​បានទេ (លើក​លែង​តែ​ប្តូរ​ទៅ​លីនុច​វិញ) ។ ប្រសិនបើ​​ វីន​ដូ​មាន​កំហុស​​ច្រើន​ដែល​រំខាន​អ្នក​នោះ​ ​ម៉ៃក្រូសូហ្វ​នឹង​មិនជួសជុល​វាទេ អ្នកមិនអាច​ធ្វើ​អ្វី​បានទេ (ហើយ​ដាក់​ស្នើ​កំហុស​ទៅ​កាន់​​ម៉ៃក្រូសូហ្វ​មិនមែន​ងាយស្រួល​នោះ​ទេ សូម​មើល​ផ្នែក​ "រាយការណ៍​កំហុស" ។

​ជាមួយ​កម្មវិធី​កូដ​ចំហ​ ប្រសិន​បើ​គម្រោងពិសេស​ ឬ​គាំទ្រ​ក្រុមហ៊ុន កូដ​ទាំងអស់​បើក​ដល់​សហគមន៍ ហើយ​មាន​មនុស្ស​អាច​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង​ ។ ប្រសិនបើ​គម្រោង​នេះមាន​ប្រយោជន៍​សម្រាប់​អ្នក​ អ្នក​អាចធ្វើ​វា​ដោយ​ខ្លួន​​ឯងក៏បាន​ ។ ប្រសិនបើ​ កំហុស​រំខាន​ដល់​ការងារ​របស់​អ្នក អ្នក​អាច​ដាក់​ស្នើ​វា និយាយ​ជា​មួយ​អ្នក​អភិវឌ្ឍន៍ ឬ​ក៏​អ្នក​អាច​ជួសជុល​វា​ដោយ​ខ្លួន​ឯង​ក៏​បាន (ឬ​ជួល​អ្នក​ណា​ម្នាក់ឲ្យ​ធ្វើ​វា​) និង​ផ្ញើការ​​ផ្លាស់​ប្តូរ​ទៅ​អ្នក​អភិវឌ្ឍន៍​ ដូច្នេះ​​អ្នក​រាល់​គ្នា​​អាច​ទទួល​​បាន​ការ​ធ្វើ​ឲ្យ​​​ប្រសើរ​ឡើង​ផងដែរ ។ អ្នក​មាន​សេរី​ភាព​ក្នុងការ​ធ្វើ (ស្ទើរ​តែ​) គ្រប់​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ចង់​បាន​ជា​មួយ​នឹង ​កម្មវិធី ។