Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


ធ្វើ​ឲ្យ​​កម្មវិធី​របស់​អ្នកទាំងអស់​ជា​ទាន់សម័យ ដោយ​គ្រាន់​តែ​ចុច​ម្ដង​ប៉ុណ្ណោះ ។

វីនដូ​មានឧបករណ៍​ដ៏​ល្អ ហើយ​ងាយស្រួលប្រើ​​មួយ​ហៅថា​ "ភាព​ទាន់សម័យ​​​របស់​​វីនដូ" ដែល​អនុញ្ញាត​ឲ្យ​អ្នក ​ធ្វើ​ឲ្យ​ប្រព័ន្ធ​របស់​អ្នក​​ទាន់​សម័យ​​ជាមួយ​ នឹង​​ភាព​ទាន់​សម័យ​ដែល​អាច​រក​បានចុច​ក្រោយ​​បំផុត ។

​ប៉ុន្តែ​​ ចុះ​ចំពោះ​​​កម្មវិធី​មិន​មែនជា​​របស់​ម៉ៃក្រូសូហ្វ​វិញ ? ដូច​ជា​កម្មវិធី​ Adobe ? កម្មវិធី​បង្ហាប់ ZIP ?​ កម្មវិធី​ការដុត ? កម្មវិធី​រុករក​បណ្ដាញ​​ និង​កម្មវិធី​អ៊ីមែល...។ល។ ​ដែល​មិន​មែន​ជា​របស់​ម៉ៃក្រូសូហ្វ​ ? អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​​ទាន់​សម័យ​ ម្តងមួយ​ៗ ។ ហើយ​ចំណាយ​ពេល​វេលា​ ព្រោះ​ថា​​កម្មវិធី​នីមួយៗ​មាន​ប្រព័ន្ធ​ធ្វើ​ឲ្យ​ទាន់សម័យ​ដោយ​ស្វ័យ​ប្រវត្តិ​ផ្ទាល់របស់​ពួក​វា ។

លីនុច​មាន​ឧបករណ៍​មួយ​​ដែល​ហៅថា​ "កម្មវិធី​គ្រប់គ្រង​កញ្ចប់​" ដែល​​យក​ចិត្ត​ទុកដាក់​​ចំពោះ​កម្មវិធី​ផ្សេងៗ​​ដែល​បាន​ដំឡើង​ក្នុង​ប្រព័ន្ធ​របស់​អ្នក​ ប៉ុន្តែ​​ក៏​មាន​​ផ្នែក​​មួយ​នៃ​​កម្មវិធី ដែល​កុំព្យូទ័រ​របស់​អ្នក​មាន​ដែរ ។ ដូច្នេះ​ ប្រសិន​បើ​អ្នក​​ចង់​ឲ្យ​​អ្វីៗទាំងអស់​ ​ទាន់​សម័យ​ អ្នក​គ្រាន់​តែ​ចុច​​​ប៊ូតុង "ដំឡើង​ភាព​ទាន់​សម័យ" ដូច​​ក្នុង​រូប​ខាង​ក្រោម ៖