Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


រីក​រាយ​ជា​មួយ​នឹង​ការ​គាំទ្រ​ដោយ​ឥត​គិត​ថ្លៃ​ និង​គ្មាន​ដែន​កំណត់​

ទ្រព្យ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​ទ្រព្យ​ទាំង​ឡាយរបស់​សហគមន៍​កម្មវិធី​ប្រភព​កូដ​ចំហ (ជា​ពិសេស​ លីនុច​) គឺ​ថា​ ​វាគឺ​​​ជា​សហគមន៍​ពិត​ៗ​ ។ អ្នក​ប្រើ និង​អ្នក​អភិវឌ្ឍន៍​ ពិត​ជា​ស្ថិត​នៅ​ទី​នោះ​​ នៅ​លើ​វេទិកា​បណ្ដាញ​ លើ​បញ្ជី​សំបុត្រ​រួម និង​​លើ​ឆានែល IRC ដើម្បី​ជួយ​​​អ្នក​ប្រើ​ថ្មីៗ ។ ពួក​គេ​ពិត​ជា​​​សប្បាយ​ចិត្ត​ ដែល​ឃើញ​មនុស្ស​កាន់​តែច្រើន​ឡើង​ៗ​ ប្តូរ​ទៅ​ប្រើ​លីនុច​ ហើយ​ពួក​គេ​រីក​រាយ​នឹងជួយ​មនុស្ស​​ទាំង​នោះ​ឲ្យ​ចេះ​ប្រើ​ប្រព័ន្ធ​ថ្មី​របស់​ពួក​គេ​បាន​យ៉ាងងាយ​ស្រួល​ទៀត​ផង​ ។

ដូច្នេះ​បើ​មាន​បញ្ហា​អ្វី​ដែល​អ្នក​មិន​យល់​ និង​មាន​​កម្មវិធី​ណា​មួយ​ដែល​ដំណើរ​ការ​មិន​ដូច​ ការ​រំពឹង​ទុក​របស់​អ្នក​ ឬ​មាន​លក្ខណពិសេស​ដែល​អ្នក​មិន​អាច​រក​ឃើញ​ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​​​សុំ​ជំនួយ​ ។ ប្រសិន​បើ​មាន​អ្នក​ណា​រស់​នៅ​ជិត​អ្នក​ (ក្រុម​គ្រួសារ​ ? អ្នក​ធ្វើការ​ជា​មួយ ​?) ដែល​កំពុង​ប្រើ​លីនុច​ គាត់​​ប្រហែល​ជា​រីក​រាយ​នឹង​​ ជួយ​អ្នក​​​ ។ បើ​មិន​អញ្ចឹងទេ អ្នក​គ្រាន់​តែ​ទៅ​កាន់​​បណ្តាញ​ នោះ​អ្នក​នឹង​ឃើញ​ កន្លែង​រាប់​ពាន់​ ដែល​មាន​សុទ្ធតែ​មនុស្ស​​រួស​រាយ​រាក់​ទាក់​ចាំ​ឆ្លើយ​​ និង​ជួយ​ ដោះ​ស្រាយ​បញ្ហា​របស់​អ្ន​ក​​​គ្រប់​ពេល​វេលា​ ៖ អ្នក​ជំនាញ​ខាង​កុំព្យូទ័រ​តាម​ពិត​ទៅ​សុទ្ធ​តែ​រួស​រាយ​ទាំង​អស់​ ប្រសិន​បើ​អ្នក​សួ​រ​សំណួរ​ពួក​គេ​​ដោយ​ក្តី​គួរសម ។ គ្រាន់​តែ​វាយ​​ពាក្យ​ថា​ "ជំនួយ​របស់​លីនុច​" (ឬ​ ជំនួស​​ "លីនុច​" ដោយ​​ការ​ចែក​ចាយ​ណា​មួយ​ដែល​អ្នក​បាន​ជ្រើស​រើស -- សូម​មើល​របៀប​ ដំឡើង​) នៅ​ក្នុង​ហ្គូហ្គល​ ហើយ​អ្នក​ប្រាកដ​ជា​អាច​រក​ឃើញ​អ្វី​គ្រប់​យ៉ាង​ដែល​អ្ន​កត្រូវ​ការ​ជា​មិន​ខាន​ ។