Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


ហេតុ​អ្វី​បាន​ជាវីដូ​របស់​អ្នក​របស់​អ្នក​កាន់​តែ​យឺត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ?

វីនដូ​មាន​គុណ​វិបត្តិ​ក្នុង​ការ​រចនា​មួយ​ចំនួន ដែល​អាច​បណ្តាល​ឲ្យ​វា​កាន់​ តែ​ដើរ​យឺត​ទៅ​ៗ​ ហើយ​​និង​​មិន​អាច​ប្រើ​បាន​យូរ​ទេ​ ។ អ្នក​ប្រហែល​ជា​ ធ្លាប់​បាន​ឮ​​គេ​និយាយ​ច្រើន​​ដង​ហើយថា "កុំព្យូទ័រ​របស់​ខ្ញុំចាប់​ផ្តើម​យឺត​ឡើង​ៗ​ ហើយ​ខ្ញុំ​នឹង​ត្រូវ​ដំឡើង​វា​ម្តង​ទៀត" ។ ការ​ដំឡើង​វីនដូ​ឡើង​វិញ​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​... លុះ​ត្រា​តែ​ពេល​ក្រោយ​ ។

អ្នក​អាច​នឹង​គិត​ថា​នេះ​ជាគ្រាន់​តែ​ជា​​លក្ខណៈ​ដំណើរ​ការ​របស់​កុំព្យូទ័រ​ប៉ុណ្ណោះ​ ៖ ពួក​វា​គឺ​ជា​ បច្ចេក​វិទ្យា​ថ្មីៗ និង​​ពិត​ជា​មិន​ទាន់​អាច​ស្ថិត​ស្ថេរ​បាន​ឡើយ ។ មែន​ហើយ សាក​ល្បង​ប្រើ​កម្មវិធី​លីនុច​ អ្នក​នឹង​ ភ្ញាក់​ផ្អើល​ ។ ប្រាំ​ឆ្នាំ​ចាប់​ពី​ឥឡូវ​ទៅ ប្រព័ន្ធ​របស់​អ្នក​នឹង​ដំណើរ​ការ​លឿន និង​ ឆ្លើយ​តប​ភ្លាម​ៗ​ដូច​នឹង​ថ្ងៃ​ដែល​អ្នក​បាន​ដំឡើង​វា​អញ្ចឹង​ដែរ មិន​មែន​ចង់​និយាយ​ថា​ អ្នកនឹង​មិន​មាន​ មេរោគណា​មួយ​ដូច​ជា​ adware trojans worms ។ល។ ដែល​នឹង​បង្ខំ​ឲ្យ​អ្នក​ ដំឡើង​សារ​ថ្មី​នោះ​ទេ ។

ខ្ញុំ​អាច​បញ្ចុះបញ្ចូល​ឲ្យ​មនុស្ស​ជា​ច្រើន​ប្តូរ​ទៅ​ប្រើ​កម្មវិធី​លីនុច​វិញ​ ចំណែក​ឯ​​ ​វីនដូត្រូវ​រក្សា​ទុក​​នៅ​លើ​ថាស​រឹង​របស់​ពួក​គេ ដោយ​សារ​តែ​ពួក​គេ​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ ផ្នែក​មួយ​ចំនួន​នៃ​កម្មវិធី​​ដែល​​លីនុច​មិន​មាន​ (ឧ.Autocad) ដូច្នេះ​ពួក​គេ​អាច​ប្រើ​ ប្រព័ន្ធ​ទាំង​ពីរ​បាន​ ។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​គេ​ប្តូរ​ទៅ​ប្រើ​​​លីនុច​មក​ ពួក​គេ​ភាគ​ច្រើន​បាន​ដំឡើង​ វីនដូ​ឡើង​វិញ​ប្រហែល​ជា​ម្តង​ក្នុង​មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​ម្តង​ ប៉ុន្តែ​​លីនុច​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​ទេ​ ហើយ​នៅ​តែ​ដំណើរ​ការ​បានយ៉ាង​រលូន​​ និង​នៅ​តែដំណើរ​ការ​បាន​រហ័ស​រហូត​មក​ដល់​ថ្ងៃ​នេះ​ ។

​លីនុច​​អាច​ឲ្យ​អ្នក​ធ្វើ​ការ​បាន​យូរ និង​ចំណាយ​ពេល​វេលា​តិច​ក្នុង​ការ​ដំឡើងវា​ឡើង​វិញ​ ម្តង​ហើយ​ម្តង​ទៀត​ ។