Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


ជួយ​ប្រទេស​ដទៃទៀត​ ព្រម​ទាំង​ប្រទេស​របស់​អ្នក​ផង​ដែរ

(សូម​អរគុណ​​ Gabriel E. Patiño -- gepatino {at}gmail {dot} com -- ចំពោះ​​គំនិត​ និង​កំណែ​អត្ថបទ​ដំបូង)

ម៉ៃក្រូសូហ្វ គឺ​ជា​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ភាព​ជោគ​ជ័យ​របស់​វា​ គឺ​ជា​ភាព​អស្ចារ្យ​សម្រាប់​ សេដ្ឋកិច្ច​របស់​សហរដ្ឋ​​អាមេរិក ។

ប៉ុន្តែ​បើ​អ្នក​មិន​រស់​នៅ​ក្នុង​​សហរដ្ឋ​អាមេរិក​​ទេ​ ពេល​ដែល​អ្នក​ទិញ​កម្មវិធី​​​មាន​កម្មសិទ្ធិ​ (ឧ. វីនដូ) លុយ​​ប្រហែលជា​ពាក់​កណ្តាល​នឹង​ចូលទៅ​ក្នុង​​​ក្រុមហ៊ុន​​​លក់​កម្ម​វិធី​ដោយ​ផ្ទាល់​ (ឧ. ក្រុម​ហ៊ុនម៉ៃក្រូសូហ្វ​​) ៖ ដែល​លុយ​ទាំង​នោះ​ចេញ​ពី​ប្រទេស​របស់​អ្នក​ ចំណែក​​ឯ លុយ​ពាក់​កណ្តាល​ទៀត​ស្ថិត​នៅ​ក្នុង​ (កម្រៃ​ជើង​សារ​ក្នុង​ការ​លក់​ ។ល។ ៖ មិន​មាន​កម្រៃ​បច្ចេក​ទេស​ទេ) ។ ប្រទេស​របស់​អ្នក​មិន​បាន​ផលិត​អ្វី​ទាំង​អស់​ ហើយ​អ្នក​ថែម​ទាំង​មិន​ចាំបាច់​ត្រូវ​ការ​ មនុស្ស​ដែល​មា​នគុណ​សម្បត្តិ​ដើម្បី​លក់​ប្រអប់​ផលិត​ផល​នោះទេ​ ។ វា​នាំ​ទៅ​រក​ភាព​ជា​អ្នក​ជំនាញ​អាជីព​ខាង​​បច្ចេកវិទ្យា​ព័ត៌មា​ន​​ដែលគ្មាន​ ​​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ​ដែល​បាន​តែ​ដំឡើង​ និង​កំណត់​រចនា​សម្ព័ន្ធ​កម្មវិធី​​​មាន​កម្មសិទ្ធិ​ ដោយ​គ្មាន​ជម្រើស​ក្នុង​ការ​កែ​ប្រែ​/ស្វែង​យល់​/និង​​ប្ដូរ​វា​ទៅ​តាម​តម្រូវ​ការ​ទេ ។

ជា​​មួយ​កម្មវិធី​ឥត​គិត​ថ្លៃ​ (ឧ. លីនុច) សេដ្ឋ​កិច្ច (និង​ចំណេះ​ដឹង​ជា​​អាជីព​ ខាង​​បច្ចេកវិទ្យាព័ត៌មាន) នៃ​​ប្រទេស​របស់​អ្នក​អាច​ប្រសើរ​ឡើង​ ដោយ​សារ​តែ​អាច​មាន​ក្រុម​ហ៊ុន​ តូច​/មធ្យម​ជា​ច្រើន​បាន​កំណត់​នូវ​ដំណោះ​ស្រាយ​ផ្ទាល់​ខ្លួន​ ផ្តល់​នូវ​ការ​គាំទ្រ​ និង​ការ​ប្រឹក្សា ។ល។

មនុស្ស​ដែល​ចេះ​របៀប​បង្កើត​ផលិត​ផល​ និងចេះ​រក្សា​ទុក​លុយ​នៅ​ក្នុង​ប្រទេស​របស់​អ្នក​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​លុយ​ទាំង​នោះ​ ប្រសើរ​ជាង​មនុស្ស​ដែល​បាន​ត្រឹម​តែ​ចេះ​លក់​ប្រអប់​ផលិត​ផល​ដែល​មាន​ ការ​កំណត់​​តម្លៃ​លក់​ជា​ស្រេច​ និង​បញ្ជូន​លុយ​របស់​អ្នក​ទៅ​កាន់​ប្រទេស​ផ្សេង​ ដោយ​បន្សល់​នូវ​អ្នក​ជំនាញ​អាជីព​ខាង​បច្ចេកវិទ្យា​​ព័ត៌មាន​ ដែល​គ្មានចំណេះ​ដឹង​ពិត​ប្រាកដ​ទាក់​ទង​នឹង​របៀប​ដែល​វត្ថុ​ទាំង​អស់​ដំណើរ​ការ ។