Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


តើ​អ្នក​ពិត​ជា​ធុញ​ទ្រាន់​នៅ​ក្នុង​ការ​ចាប់​ផ្តើម​កុំ​ព្យូទ័រ​របស់​អ្នក​ឡើង​វិញ​គ្រប់​ពេល​វេលា​ឬ​ ?

តើ​អ្នក​ទើប​តែ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​​​តូច​​មួយ​ ឬ​ពីរ​នៅ​ក្នុង​ប្រព័ន្ធ​ វីនដូ​របស់​អ្នក​ដោយ​ប្រើ​​ "ការ​ធ្វើ​ឲ្យ​វីន​ដូ​ទាន់​សម័យ​ឬ​" ? សូមចាប់​ផ្តើម​ឡើង​វិញ​ ។ តើ​អ្នក​ទើប​តែ​បាន​ដំឡើង កម្មវិធី​ថ្មី​ៗ​មួយ​ចំនួន​ឬ ​? សូម​ចាប់​ផ្តើម​ឡើង​វិញ​ ។ តើ​ប្រព័ន្ធ​របស់​អ្នក​ហាក់​ដូច​ជាមិន​​ស្ថិត​ស្ថេរ​ឬ​ ? សាក​ល្បង​ ចាប់​ផ្តើម​ឡើង​វិញ​ អ្វីៗ​​គ្រប់​យ៉ាង​ប្រហែល​ជា​នឹង​ដំណើរ​ការ​ប្រសើរ​ជាង​នេះ​ បន្ទាប់​ពី​ធ្វើ​ដូច​នោះ​​រួច​មក​ ។

​វីន​ដូ​តែង​តែ​ស្នើ​​ឲ្យ​អ្នកចាប់​ផ្តើម​កុំ​ព្យូទ័រ​របស់​អ្នក​ឡើង​វិញ​ជានិច្ច ហើយ​រឿង​ហ្នឹង​អាច​ធ្វើ​ឲ្យ​ អ្នក​ធុញ​ទ្រាន់​ (ប្រហែល​ជា​អ្នក​កំពុង​តែ​បន្ត​ការ​ទាញ​យក​រយៈ​ពេល​វែង​ ហើយ​អ្នក​ មិន​ចង់​រំខាន​វា​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​ឲ្យ​ទាន់​សម័យ​នូវ​ផ្នែក​ខ្លះ​នៃ​ ប្រព័ន្ធ​របស់​អ្នក​ ) ។ ប៉ុន្តែ​ទោះ​បី​ជា​អ្នក​ចុច​លើ​ "ចាប់​ផ្តើម​ឡើង​វិញ​នៅ​ពេល​ក្រោយ" ក៏​ដោយ​ ​វីន​ដូ​នៅ​តែ​បន្ត​ រំខាន​អ្នក​រាល់​ដប់​នាទី​ម្តង​ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​ អ្នក​ពិត​ជា​ត្រូវ​ តែ​ចាប់​ផ្តើម​កុំព្យូទ័រ​ឡើង​វិញ​ ។ ហើយ​បើសិន​​អ្នក​នៅ​ឆ្ងាយ​ពី​កុំព្យូទ័រ​របស់​អ្នក​ ហើយ​អ្នក​មិន​បាន​ឃើញ​សំណួរ វា​នឹង​ចាប់​ផ្តើម​ឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ ។ លា​សិន​ហើយ​ការ​ទាញ​យក​រយៈ​យូរ​ ។

ជា​ទូទៅ លីនុច​មិន​ត្រូវ​ការ​ចាប់​ផ្តើម​ឡើង​វិញ​ទេ​ ។ ទោះ​​បី​ជា​​អ្នក​ដំឡើង​កម្មវិធី​ ថ្មី (ព្រម​ទាំង​កម្មវិធី​ធំៗ​) ក៏​ដោយ ក៏វា​មិន​ស្នើ​ឲ្យ​អ្នក​ចាប់ផ្ដើម​កុំព្យូទ័រ​ឡើង​វិញ​ដែរ ។ លើក​លែងតែ​​​​​នៅ​ពេល​ ដែល​ធ្វើ​ឲ្យ​​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​​ធ្វើ​ឲ្យ​ទាន់​សម័យ​ ដែល​តម្រូវ​ឲ្យ​ចាប់ផ្ដើម​ឡើង​វិញ​ម្ដង ហើយ​វា​ អាច​កើត​ឡើង​​បី ឬ​បួនសប្តាហ៍​ម្តង​​តែ​ប៉ុណ្ណោះ ។

តើ​អ្នក​ស្គាល់​ម៉ាស៊ីន​បម្រើ​អ៊ីន​ធឺ​ណិត​ដែរឬ​​ទេ ? ពួក​វា​គឺ​ជា​ម៉ាស៊ីន​​កុំព្យូទ័រ​ធំ​ៗ​ ដែល​ឆ្លើយ​តប​​​អ្នក​ នៅ​ពេល​ដែល​អ្នក​សួរ​រក​ទំព័រ​បណ្តាញ​ ហើយ​បញ្ជូន​ព័ត៌​មាន​ទៅ​ឲ្យ​ កម្មវិធី​រុក​រក​របស់​អ្នក​ ។ ម៉ាស៊ីន​បម្រើ​ភាគ​ច្រើន​ដំណើរ​ការ​ជាមួយ​លីនុច​ ​​ដោយ​សារ​តែ​ពួក​វា​​ ​​អាច​ប្រើបាន​ជានិច្ច​ (អ្នក​មើល​អាច​មើល​ពេល​ណា​ក៏​បាន​ដែរ) ពួក​វា​មិន​ត្រូវ​បាន​ចាប់​​ផ្តើម​ឡើង​វិញ​ជា​ញឹក​ញាប់​នោះ​​ទេ​ (សេវា​មិន​អាច​ប្រើ​បាន​ទេ​ នៅ​​ពេល​ដែល​ប្រព័ន្ធ​កំពុង​តែ​ចាប់​ផ្តើម​) ។ ជាក់​ស្តែង​ ម៉ាស៊ីន​បម្រើ​ ភាគ​​ច្រើន​មិន​បាន​ចាប់​ផ្តើម​ឡើង​វិញ​ទេ ក្នុង​​រយៈ​ពេល​ ​ច្រើន​ឆ្នាំ ។ លីនុច​​ស្ថិតស្ថេរ វា ដំណើរ​ការ​បាន​យ៉ាង​រលូន​ ដោយ​មិន​ចាំ​បាច់​ចាប់​ផ្តើម​ឡើង​វិញ​គ្រប់​ពេល​​នោះ​ទេ ។

អ្នក​ប្រហែល​ជា​នឹង​មិន​ចង់​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​បើក​ចោល​រយៈ​ពេល​បី​បួន​សប្តាហ៍​ទេ​ ប៉ុន្តែ​ចំណុច​សំខាន់​ គឺ​ ៖ ប្រព័ន្ធ​នឹង​មិន​រំខាន​អ្នក​ ដោយ​ឲ្យ​អ្នក​ចាប់​ផ្តើម​ឡើង​វិញ​គ្រប់​ពេល​វេលា​នោះ​ទេ​ ។