Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


រាយ​ការណ៍​​កំហុស

ប្រសិន​បើ​អ្នក​ឃើញ​កំហុស​នៅ​ក្នុង​វីន​ដូ ជា​ទូទៅ​​អ្នក​ត្រូវ​តែ​រង់​ចាំ​ និងបន់​ឲ្យ​ ម៉ៃក្រូសូហ្វ​ជួស​ជុល​វា​ឲ្យ​បាន​​ឆាប់​រហ័ស (ហើយ​បើ​វាធ្វើ​ឲ្យ​ខូច​ដល់​សុវត្ថិភាព​ នៃ​​ប្រព័ន្ធរបស់​​អ្នក​ អ្នក​​​ត្រូវ​បែ​បន់​ខ្លាំង​ជាង​នេះ​) ។ អ្នក​ប្រហែល​ជា​គិតអំពី​ការ​​រាយការណ៍​កំហុស​ ដល់​​ម៉ៃក្រូសូហ្វ (ដើម្បី​ឲ្យ​ពួក​គេ​ជួស​ជុល​​​ឲ្យ​បាន​លឿន​​) ពិត​ជា​ងាយ​ស្រួល​ ។ មែន​​ហើយ​ សូម​គិត​ម្តង​ទៀត​ ។ ​នៅ​ទីនេះ​ គឺ​ជា​អត្ថបទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​បញ្ហា​​នេះ​ ។ ចុះ​​ប្រសិន​បើក​​ម៉ៃក្រូសូហ្វ​​មិន​​ដឹង​អំពី​ កំហុស​វិញ ​? មែន​ហើយ​ អញ្ចឹង​មាន​តែ​សង្ឃឹម​ថា ​វីន​ដូ​កំណែ​ក្រោយ​នឹង​ ជួស​ជុល​វា (ប៉ុន្តែ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់បី​ ឬ​បួន​រយ​ដុល្លា​រ​ទៀត​) ។

ស្ទើរ​តែ​គ្រប់​កម្មវិធី​ប្រភព​កូដ​ចំហ​ទាំង​អស់​ (រួម​បញ្ចូល​ទាំង​ការ​ចែក​ចាយ​លីនុច​ផង​) មាន​ ប្រព័ន្ធ​តាម​ដាន​កំហុស ។ អ្នក​មិន​ត្រឹម​តែ​អាចរៀប​ចំ​របាយ​ការណ៍​កំហុស​ប៉ុណ្ណោះ​ទេ (អ្នក​ ក៏​ត្រូវ​បាន​គេ​លើក​ទឹក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ !) ​ពន្យល់​អំពី​​​កំហុស​ ប៉ុន្តែ​អ្នក​ ​​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ក្រោយ​ ៖ អ្វី​គ្រប់​យ៉ាង​គឺ​បើក​ចំហ​ និង​ច្បាស់​លាស់​សម្រាប់​អ្នក​គ្រប់​គ្នា ។ អ្នក​អភិវឌ្ឍ​នឹង​ឆ្លើយ​តប​សំណួរ​​របស់​អ្នក​ ពួក​គេ​ក៏​អាច​សួរ​អ្នក​នូវ​ព័ត៌មាន​បន្ថែម​​ទៀត ដើម្បី​ ឲ្យ​ពួក​គេ​ងាយ​ស្រួល​ជួស​ជុល​កំហុស​ ។ អ្នក​នឹង​ដឹងថា នៅ​ពេល​​ណា​កំហុស​ត្រូវ​បាន​ជួស​ជុល​ ហើយ​អ្នក​ក៏​នឹង​ ដឹង​អំពី​របៀប​ទទួល​យក​កំណែ​ថ្មី​ដែរ​ (នៅ​តែ​ឥត​បង់​ថ្លៃ​ មិន​ចាំ​បាច់​និយាយ​​ទៀត​ទេ) ។ ដូច្នេះ​នៅ​ទី​នេះ​ អ្នក​​មាន​មនុស្ស​ដែល​យក​ចិត្តទុកដាក់​​អំពី​បញ្ហា​របស់​អ្នក​ ជូន​ដំណឹង​ដល់​អ្នក​អំពី​បញ្ហា ​ហើយ​មិន​ចាំ​បាច់​អស់​ប្រាក់​ទៀត​ផង ​! ប្រសិន​បើ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​​លើ​ ប្រព័ន្ធ​របស់​អ្ន​ក វា​​នឹង​អាច​ប្រើបាន​​សម្រាប់​អ្នក​ផ្សេង​​ទៀត​ផង​ដែរ ៖ វា​ស្ថិត​នៅ​ក្នុង​ចំណាប់​អារម្មណ៍​របស់​អ្នក​គ្រប់​គ្នា ​ដើម្បី ធ្វើ​ការ​ជាមួយ​គ្នា ព្រម​ទាំង​ធ្វើ​ឲ្យ​កម្មវិធី​​​កាន់​តែ​ប្រសើរ​ឡើង​ ។ នេះ​គឺ​ជា​របៀប​ដែល​កម្មវិធី​ប្រភព​កូដ​ចំហ ធ្វើ​ការ​ ។