Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


ត្រូវ​ការ​កម្មវិធី​ថ្មី​​ដែរឬទេ ? មិន​ចាំ​បាច់​ខ្វល់​ក្នុងកា​រ​​ស្វែង​រក​តាម​​បណ្តាញ​​នោះ​ទេ​ លីនុច​មាន​​​វា​​សម្រាប់​អ្នក​ ។

ប្រសិន​បើ​អ្នក​ចង់​​ពិនិត្យ​មើល​ផ្នែក​ថ្មី​​ៗ​របស់​កម្មវិធី​នៅ​ក្នុង​វីនដូ អ្នក​​ត្រូវ ៖

  1. ស្វែង​រក​​តាម​បណ្តាញ​ ដើម្បី​រក​ផ្នែក​នៃ​កម្មវិធី​ណា​មួយ​ដែល​ត្រូវ​នឹង​តម្រូវ​ការ​របស់​អ្នក​ ។
  2. រក​តំបន់​បណ្តាញ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាញ​យក​វា​ ។
  3. អាច​​ចំណាយ​ប្រាក់​​សម្រាប់​កម្មវិធី ។
  4. ​ទាញ​យក​កម្មវិធី​ ។
  5. ដំឡើង​កម្មវិធី​ ។
  6. ជួន​កាល​ត្រូវ​ចាប់​ផ្តើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ​ ។

ហ៊ឹ ពិបាក​មែន​​គ្រាន់​តែ​ចង់​ប្រើ​​កម្មវិធី​ថ្មី​ប៉ុណ្ណឹង ​!

ជា​មួយ​នឹង​លីនុច​ អ្វី​គ្រប់​យ៉ាង​ពិត​​ជា​ងាយស្រួល ។ លីនុច​មាន​ផ្នែក​មួយ ​ដែល​ ហៅ​ថា​ "កម្មវិធី​គ្រប់​គ្រង​កញ្ចប់​" ៖ ផ្នែក​នីមួយ​ៗ​នៃ​កម្មវិធី​ត្រូវ​បាន​ផ្ទុក​នៅ​ក្នុង​ "កញ្ចប់​​" របស់​វា​ផ្ទាល់​ ។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​កម្មវិធី​ថ្មី​ៗ​ទៀត​ អ្នក​គ្រាន់​តែ​បើក​ កម្មវិធី​គ្រប់​គ្រង​ កញ្ចប់​ វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ពីរ​បី​​ រួច​ជ្រើស​រើស​​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់​ដំឡើង​ ហើយ​ចុច​ "អនុវត្ត​" ឬ"យល់​ព្រម​" ។ ឬ​ម្យ៉ាង​ទៀត អ្នក​អាច​ស្វែង​រក​កម្មវិធី​ដែល​មាន​ស្រាប់​ (ពិត​ជា​មាន​ជម្រើស​ច្រើន​មែន ​!) នៅ​ក្នុង​ប្រភេទ​ ។

ដូច្នេះ​ទី​មួយ​ ៖ មិន​ចាំ​បាច់រុក​រក​ច្រើន​ ។ ទី​ពីរ​ ៖ មិន​ចាំ​បាច់​ទាញ​យក​ច្រើន​ដង និង​ដំឡើង​ កម្មវិធី​ដោយ​ខ្លួនឯង​ ។ ទី​បី ៖ មាន​ពេល​ច្រើន​ដើម្បី​សាក​ល្បង​ប្រើ​កម្មវិធី ។