Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


លី​នុច​ការ​ពារ​កុំ​ព្យូទ័រ​របស់​អ្នក​

មេរោគ​ trojans adware spyware... វីន​ដូ​អនុញ្ញាត​ឲ្យ​មេ​រោគ​ទាំង​អស់​នេះ​ចូល​ទៅ​ក្នុង​ កុំព្យូទ័រ​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​ ។ ថិរ​វេលា​ជា​មធ្យម​ មុន​នឹង​កុំព្យូទ័រ​ដែល​មាន​​ប្រព័ន្ធ​ប្រតិបត្តិការ​វីន​ដូ (ត្រូវ​បាន​ភ្ជាប់​ ទៅ​អ៊ីន​ធឺណិត​ និង​ជា​មួយ​ការ​ដំឡើង​ "Service Pack 2" លំនាំ​ដើម​) ឆ្លង​ មេរោគ​​ក្នុង​​​រយៈ​ពេល​៤០ នាទី (ហើយ​ជួន​កាល​ចំណាយ​ពេល​តិច​ត្រឹម​តែ​ ៣០ វិនាទី) ។

ដូច្នេះ​អ្នក​អាច​ ១) ដំឡើងជញ្ជាំង​ភ្លើង​ ២) ដំឡើង​កម្មវិធី​ប្រឆាំង​មេរោគ ៣) ដំឡើង​កម្មវិធី​ប្រឆាំង​ adware ៤) យក​កម្មវិធី​រុក​រក​អ៊ីន​ធឺណិត​ និង​ Outlook ចេញ​ (ដោយ​ជំនួស​ពួក​វា​ដោយ​ Firefox និង​ Thunderbird) និង​ ៥) បន់​កុំ​ឲ្យ​ចោរ​ មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​យក​ឈ្នះ​ការ​ការពារ​ទាំង​នេះ​ ហើយ​​ប្រសិន​បើ​​ កំហុស​សុវត្ថិភាព​ត្រូវ​បាន​រក​ឃើញ​ ម៉ៃក្រូសូហ្វនឹង​ត្រូវ​ចំណាយ​​ពេល​​ប្រហែល​ជា​​មួយ​ខែ​ ដើម្បី​ធ្វើ​ឲ្យ​ ភាព​ទាន់​សម័យ​អាច​ប្រើ​បាន​​ (ហើយ​ជា​រឿយ​ បញ្ហា​នេះ​មិន​សូវ​មាន​ប៉ុន្មាន​ទេ​) ។ បើ​មិនអញ្ចឹង​ទេ​ អ្នក​ អាច​ដំឡើង​លីនុច​ ហើយ​​លែង​ព្រួយ​បារម្ភ​​​​ទៀត​ហើយ  ។

ដូច​ដែល​យើង​បាន​និយាយ​រួច​ហើយ​នៅ​ក្នុង​ផ្នែក​ "មេ​រោគ" កម្មវិធី​ប្រភព​កូដ​ចំហ (ឧ. លីនុច​) មាន​លទ្ធ​ភាព​ច្រើន​ក្នុង​ការ​ត្រួត​ពិនិត្យ​កូដ​​ ។ អ្នក​សរសេរ​កម្មវិធី​គ្រប់​រូប​នៅ​លើ​ពិភព​ លោក​នេះ​អាច​ទាញ​យក​កូដ​​ ​មើល​ ហើយ​​ពិនិត្យ​​មើល​ថា​តើ​វា​អាច​ មាន​កំហុស​សុវត្ថិភាព​​ឬ​អត់​ ។ ម្យ៉ាង​វិញ​ទៀត​ មនុស្ស​ដែល​គេ​​អនុញ្ញាត​ឲ្យ​មើល​ កូដ​ប្រភព​វីន​ដូ​បាន​ ("បង្កាន់​ដៃ​"របស់​វា​) គឺ​មាន​តែ​ក្រុម​មនុស្ស​ដែល​ធ្វើ​ការ​ឲ្យម៉ៃក្រូសូហ្វ​​ប៉ុណ្ណោះ ។ មាន​មនុស្ស​រាប់​រយ​ រាប់​ពាន់​នាក់​ (ប្រហែល​រាប់​លាន​) ប្រឆាំង​នឹង​ក្រុម​​មនុស្ស​ ពីរ​បី​ពាន់​នាក់​ ។ នេះ​វា​​ខុស​គ្នា​ខ្លាំង​ណាស់ ។

បើ​និយាយ​ឲ្យ​ចំ​ទៅ​ វា​មិន​មែន​​ជា​បញ្ហា​នៃ​​ចំនួន​កំហុស ដែល​ប្រព័ន្ធ​ មាន​នោះ​​ទេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​​ផ្សេងៗ​​ទៀត​ ។ ប្រសិន​​បើ​មាន​កំហុស​ច្រើន​ ហើយ​​​ពុំ​ទាន់​មាន​​អ្នក​ណា​ រក​ពួក​វា​ឃើញ​ដែរ​ (រួម​បញ្ចូលទាំង​​ចោរ​​លួច​) ឬ​បើ​មាន​កំហុស​តិច​តួច​ (ពួក​វា​ ក៏​មិន​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ផ្នែក​សំខាន់​របស់​ប្រព័ន្ធ​ដែរ​) ចោរលួច​ក៏​មិន​អាច​ ធ្វើ​ការ​បំផ្លាញ​ប្រព័ន្ធ​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​បាន​ដែរ​ ។ បញ្ហា​ដែល​ជាក់​ស្តែង ​​គឺ​ថា​មាន​កំហុស​ សុវត្ថិភាព​អាច​ត្រូវ​បាន​គេ​ដោះ​ស្រាយ​បាន​លឿន​ប៉ុណ្ណា​ដែរ​ នៅ​ពេល​ដែល​គេ​បាន​ រក​ឃើញ​កំហុស​នោះ​ ។ ប្រសិន​បើ​កំហុស​សុវត្ថិភាព​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​កម្ម​វិធី​ប្រភព​កូដ​ចំហនោះ​ អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ស្ថិត​នៅ​ក្នុង​សហគមន៍​ កម្ម​វិធី​ប្រភព​កូដ​ចំហ​អាច​ជួយ​​​ដោះ​ស្រាយ​កំហុស​នេះ​បាន​ ។ ដំណោះ​ស្រាយ​ (និង​ភាព​ទាន់​ សម័យ​) តាម​​ធម្មតា​អាច​រក​ឃើញ​​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​​ពីរ​ ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ ជួន​កាល​ត្រឹម​តែ​ពីរ ឬ​​បី​ម៉ោង​ប៉ុណ្ណោះ​ក៏មាន ។ ម៉ៃក្រូសូហ្វ​មិន​មានមនុស្ស​ដែល​ពូកែ​ៗ​ដូច្នេះ​ច្រើន​ទេ​ ហើយ​ជា​ទូទៅ​​នឹង​ចេញ​ផ្សាយដំណោះ​ស្រាយ​សុវត្ថិភាព​ ក្នុង​ចន្លោះ​ពេល​ប្រហែល​មួយ​ខែ​ ក្រោយ​ពី​បាន​រក​ឃើញ​កំហុស​នោះ​ (ហើយ​ ជួន​កាល​បោះ​ពុម្ព​ផ្សាយ​) ៖ ដែល​ធ្វើ​ឲ្យ​ចោរ​មាន​លទ្ធ​ភាព​ច្រើន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​​ពួក​គេ​ចង់​ធ្វើ​ ជា​មួយ​នឹង​កុំ​ព្យូទ័រ​របស់​អ្នក​ ។