Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


តើ​ប្រព័ន្ធ​របស់​អ្នក​មិន​​ស្ថិត​ស្ថេរ​មែន​ទេ ​?

តើ​អ្នក​ធ្លាប់​បាន​បាត់​បង់​ការងារ​ដ៏​មាន​តម្លៃ​ ដោយ​សារ​តែ​​វីន​​ដូ​​គាំង​ដែរ​ឬ​ទេ ​? តើ​អ្នក​ តែង​តែ​បិទ​កុំព្យូទ័រ​របស់​អ្នក​​​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ ឬ​​អ្ន​ក​គ្រាន់​តែ​ បិទ​វា​ ដោយ​សារ​តែ​វីន​ដូ​ដើរ​មិន​ស្រួល​ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​ ទៀត​ឬ​ ? តើ​អ្ន​ក​ធ្លាប់​ទទួល​បាន​សារ​ "អេក្រង់​ខៀវ​មរណៈ​" ឬ​សារ​កំហុស​ ដែល​ប្រាប់​អ្នក​ថា ​តម្រូវ​ឲ្យ​បិទ​កុំព្យូទ័ររបស់​​អ្នក​ដោយ​សារ​តែ​​គាំង​ដែរឬទេ ?

កំណែ​ចុង​ក្រោយ​របស់​វីនដូ​ ជា​ពិសេស​​កំណែ​ "Professional" កំពុង​តែ​​ស្ថិតស្ថេរ​​ជាង​​កំណែ​មុន​ហើយ​ ។ ទោះ​បីយ៉ាង​ណា​ក៏​ដោយ ​បញ្ហា​ប្រភេទ​នេះ​ នៅ​តែ​កើត​មាន​ឡើង​ជាញឹក​ញាប់​​ដដែល ។

ពិត​មែន​ហើយ​ គ្មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ណា​មួយ​ដែលល្អ​​ឥត​ខ្ចោះ​នោះ​ទេ​ ហើយ​មនុស្ស​ដែល​ប្រាប់​អ្នក​ ថា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ពួក​គេ​មិន​ដែល​គាំង​នោះ​ គឺ​ជា​ការ​កុហក់​ហើយ ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​មាន​ភាព​ស្ថិតស្ថេរ​ខ្លាំង​ ដែល​អ្នក​ប្រើ​ភាគ​ច្រើន​កម្រ​បាន​ឃើញ​ប្រព័ន្ធ​របស់​គេ​គាំង​ណាស់​ សូម្បី​តែ​​អស់​រយៈពេល​ច្រើន​​ឆ្នាំ​មក​ហើយ​ក៏​ដោយ ។ វា​ពិត​មែន​ហើយ ​គឺ​​លីនុច​ ។ នេះ​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ ដឹង​អំពី​រឿង​នេះ​ ។ នៅ​ពេល​ដែល​ប្រព័ន្ធ​គាំង​ វា​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​បិទ​ ឬ​ចាប់​ផ្តើម​ឡើង​វិញ​ ។ ដូច្នេះ​ ប្រសិន​បើ ​​កុំព្យូទ័រ​របស់​​អ្នកប្រើ​បាន​​​យូរ និង​នៅ​តែ​បន្ត​ប្រើវា​ទៀត នោះ​​​អាច​និយាយបាន​ថា​ ប្រព័ន្ធ​របស់​អ្នក​មាន​​ភាព​ស្ថិតស្ថេរ​​ហើយ​ ។ មែន​ហើយ​ លីនុច​អាច​ ដំណើរ​ការ​បាន​​​រាប់​ឆ្នាំ ដោយ​មិន​ចាំ​បាច់​ចាប់​ផ្តើម​ឡើង​វិញ​ក៏​បាន​ដែរ​ (ម៉ាស៊ីន​បម្រើ​ អ៊ីនធឺណិត​ភាគ​ច្រើន​ ដំណើរ​ការ​​លីនុច ហើយ​ជា​ធម្មតា​មិន​ដែល​ចាប់​ផ្តើម​ឡើង​វិញ​ទេ​) ។ ពិត​មែន​ហើយ​ ជា​មួយ​នឹង​ ការ​ធ្វើ​ឲ្យ​ទាន់​សម័យ​ធំ​ៗ​ វា​នៅ​តែ​ត្រូវ​ការ​ឲ្យ​ចាប់​ផ្តើម​ឡើង​វិញ​ (តាម​វិធី​ត្រឹម​ត្រូវ​) ។ ប៉ុន្តែ​​ប្រសិន​បើ​ អ្នក​ដំឡើង​លីនុច​ ហើយ​​​ប្រើ​ប្រព័ន្ធ​របស់​អ្នក​តាម​ចិត្ត​ ​បើក​វា​ចោល​គ្រប់​ពេល ហើយ​អ្នក​អាច​​ធ្វើ​​ដូ​ចនេះ​រាប់​ឆ្នាំ​បាន​ ដោយ​​គ្មាន​បញ្ហា​អ្វី​ទាំង​អស់​ ។

ជា​ទូទៅ​ អ្នក​​​មិន​ដែល​បើក​កុំព្យូទ័រ​ចោល​យូរ​ដល់​ថ្នាក់​ហ្នឹង​ទេ ប៉ុន្តែ​វា​បង្ហាញ​អំពី​ភាព​ស្ថិតស្ថេរ​របស់​លីនុច ។