Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


មាន​បង្អួច​ច្រើន​ពេក​ឬ​? ​ប្រើតំបន់​ធ្វើ​ការ​ ។

ខ្ញុំ​មិន​មែន​ជា​អ្នក​​​ធ្លាប់​​ប្រើ​វីនដូនោះ​ទេ ហើយ​មាន​រឿង​មួយ​ចំនួន​ដែល​ខ្ញុំ​ពិត​ជា​មិន​អាច​ យល់​បាន​ ៖ នៅ​ពេល​ដែល​អ្នក​មានកម្មវិធី​វាយ​អត្ថបទ​ កម្មវិធី​រុករក​បណ្តាញ កម្មវិធី​អ៊ីមែល កម្មវិធី​ផ្ញើសារ​បន្ទាន់​ ហើយ​បង្អួច​​​​មួយ​ចំនួនត្រូវ​​បើក​ដើម្បី​ រុក​រក​ឯកសារ​របស់​អ្នក​ តើ​អ្នក​ប្រើ​វីន​ដូ​អាច​គ្រប់​គ្រង​​ដើម្បី​កុំ​ឲ្យ​វង្វេងដោយ​របៀប​ណា នៅ​ក្នុងភាព​រញ៉េរញ៉ៃ​នេះ​ ?

តំបន់​ធ្វើ​​ការ​ គឺ​ជា​លក្ខណ​ពិសេស​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​​ប្រើ​ ។ អ្នក​ ប្រហែល​ជា​មាន​តែ​អេក្រង់​មួយ​ប៉ុណ្ណោះ មែន​ទេ? សាក​ល្បង​ប្រើ​លីនុច​ ហើយ​អ្នក​នឹង​មាន​អេក្រង់​បួន​ ។ មែន​ហើយ​ អ្នក​ពិត​ជា​មិន​អាច​មើល​អេក្រង់​​ទាំង​បួន​​ក្នុង​ពេល​តែ​មួយបា​ន​ទេ​ ប៉ុន្តែ​​វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ថា​​ភ្នែក​របស់​អ្នក​មិន​អាច​មើល​ទិស​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​ មែន​ទេ​? លើ​អេក្រង់​ទី​មួយ​ ដាក់​កម្មវិធី​វាយ​អត្ថបទ​របស់​អ្នក​ ។ លើ​ អេក្រង់​ទីពីរ​ ដាក់​កម្មវិធី​ផ្ញើ​សារ​បន្ទាន់​របស់​អ្នក ។ លើ​អេក្រង់​ទី​បី​ ដាក់​កម្មវិធី​រុក​រក​បណ្តាញ​របស់​អ្នក​ ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​កំពុង​សរសេរ​អ្វី​ៗ​នៅ​ក្នុង​កម្មវិធី​វាយ​អត្ថបទ​របស់​អ្នក​ ហើយ​អ្នក​ចង់​ ពិនិត្យ​មើល​អ្វី​ម្យ៉ាង​នៅ​លើ​បណ្តាញ​ អ្នក​មិន​ចាំ​បាច់ពិនិត្យ​​​ បង្អួច​​ទាំង​អស់​របស់​អ្នក​ឡើង​វិញ​ ដើម្បី​រក​កម្មវិធី​រុក​រក​បណ្ដាញ​របស់​អ្នក​ដែល​​​ដាក់​ជង់​ត​ៗ​គ្នា​នោះ​​ទេ​ ។ អ្នក​ គ្រាន់​តែ​ប្តូរ​ទៅ​អេក្រង់​ទី​បី នោះ​អ្នក​ឃើញ​កម្មវិធី​នេះ​តែ​ម្តង​ ។

​សូម​មើល​អេក្រង់ដូច​ខាង​ក្រោម​នេះ រួច​ផ្តោត​អារម្មណ៍ជា​ពិសេស​​ទៅ ផ្នែក​ខាង​ក្រោម​ ​ខាង​ស្តាំ​នៃ​អេក្រង់​ ៖

នោះ​គឺ​ជា​ "កម្មវិធី​ប្តូរ​តំបន់​ធ្វើ​ការ" របស់​អ្នក​ ។ អ្នក​អាច​មើល​ឃើញ​ថា​វា​មាន​អេក្រង់​(និម្មិត​) បួន​ ប៉ុន្តែ​អ្នក​អាច​មាន​ច្រើន​ជាង​នេះ​ទៀត (ខ្ញុំ​ប្រើ​អេក្រង់​ត្រឹម​ ១២ ប៉ុន្តែ​អ្នក​ ប្រើ​ខ្លះ​ទៀត​ប្រើ​ច្រើន​ជាង​នេះ​) ។ អេក្រង់​នៅ​ខាង​ឆ្វេង​ត្រូវ​បាន​បន្លេច​ ៖ វា​ជា​ អេក្រង់​​បច្ចុប្បន្ន ។ ដើម្បី​ប្តូរ​ទៅ​អេក្រង់​មួយ​ទៀត​ គ្រាន់​តែ​ចុច​លើ​អេក្រង់​ដែល​អ្នក​ចង់ប្តូរ​ (អេក្រង់​នីមួយ​ៗ​​​បង្ហាញ​នូវ​ការ​មើល​​បង្អួច​តូចៗ​ជា​មុន​​​ដែល​​ពួក​វា​​មា​ន ៖ ក្នុង​ករណី​នេះ​ អេក្រង់​បី​ផ្សេង​ទៀត​គឺ​ទទេ) ឬ​ប្រើ​ផ្លូវ​កាត់​នៅ​លើ​ក្តារ​ចុច​ ។