Business Week 
Image
Business Week Image

ហេតុ​អ្វី​បាន​ជា​លីនុច​ប្រសើរ​ជាង


ជ្រើស​រើស​​​រូប​រាង​ផ្ទៃ​តុ​របស់​អ្នក​ ។

ប្រសិន​បើ​អ្នក ​ជា​អ្នក​ប្រើ​​វីនដូ បរិស្ថាន​ផ្ទៃ​តុ​របស់​អ្នក​ប្រហែល​ជា​មិន​​មាន​អ្វី​ ខុស​ប្លែក​​​ពី​ផ្ទៃ​តុ​មួយ​នេះ​ទេ​ ៖

អ្នក​ប្រើ​វីនដូ​ភាគ​​ច្រើន​​​មាន​ផ្ទៃ​តុ​ដូច​គ្នា​ ។ អ្នក​នៅ​តែ​អាច​ ផ្លាស់​ប្តូរ​ផ្ទាំង​រូប​ភាព​​​ ឬ​ពណ៌​លំអរ​បង្អួច​របស់​អ្នក​បាន​ (ពណ៌​លំនាំ​ដើម​ គឺ​ខៀវ​) ប៉ុន្តែ​​ជា​មូលដ្ឋាន ​អ្នក​នឹងនៅ​តែ​អស់ជម្រើស​ជា​មួយ​នឹង​ចំណុច​ប្រទាក់​វីនដូ​ធម្មតា​​ដដែល​ ។

ជា​មួយ​នឹង​​លីនុច​ អ្នក​អាច​មាន​ជម្រើស​ជា​ច្រើន​ ។ អ្នក​លែង​ ត្រូវ​បាន​បង្ខំឲ្យ​ទទួល​យក​នូវ​​ជម្រើស​ដដែល​ៗ ដើម្បី​គ្រប់​គ្រង​បង្អួច​​​ហើយ​ ៖ អ្នក​ អាច​ជ្រើស​​រើស​ក្នុង​ចំណោម​កម្មវិធី​​ជា​ច្រើន ដែល​ហៅថា​ "កម្មវិធី​គ្រប់​គ្រង​បង្អួច​" ។ ប៉ុន្តែ​ កុំ​បារម្មណ៍​អី​ អ្នក​នឹង​​​មិន​ចាំ​បាច់​បារម្ភ​​អំពី​បញ្ហា​នោះ​ទេ​ ដោយ​សារ​តែ​អ្នក​មាន​ កម្មវិធី​គ្រប់​គ្រង​បង្អួច​លំនាំ​ដើម​​​ដ៏​ស្អាត​មួយ​ហើយ​ ។ ចំណុច​សំខាន់​​នោះ គឺ​អ្នក​អាច ផ្លាស់​ប្តូរ​ វា​បាន​ ប្រសិន​បើ​សិន​​​អ្នក​ចង់​ ។

ដូច្នេះ​បើ​អ្នក​ចូល​ចិត្ត​បរិស្ថាន​ផ្ទៃ​តុ​ធម្មតា មាន​សមត្ថភាព​ និង​​ងាយស្រួល​ប្រើ​ អ្នក​ប្រហែល​ជា​នឹង​ពេញ​ចិត្ត​បរិស្ថាន​មួយ​នេះ ៖

​ប្រសិន​បើ​​អ្នក​ចូល​ចិត្ត​​រូបរាង​ទំនើប និង​​រលោង​​​នោះ អ្នក​ប្រហែល​ជា​​ប្តូរ​ ទៅ​បរិស្ថាន​ផ្ទៃ​តុ​នេះ​​វិញ ៖

ឬ​ក៏​អ្នក​​​អាច​សាក​ល្បង​ប្រើ​មួយ​នេះ​ក៏​បាន​ដែរ វា​មាន​លក្ខណៈ​សាមញ្ញ ហើយ​លឿន​ទៀត​ផង ៖

ឬ​ក៏​អា​មួយ​នេះ​ក៏​បាន​ ប្រសិន​បើ​​អ្នក​​ចូលចិត្ត​​ប្ដូរ​បរិស្ថាន​ផ្ទៃតុ​របស់​អ្នក​តាម​បំណង​នោះ ៖

ដូច​ដែល​អ្នក​ឃើញ​ស្រាប់​ហើយ​ ជា​មួយ​លីនុច​ អ្នក​អាច​សម្រេច​ចិត្ត​ ជ្រើស​រើស​រូបរាង​ផ្ទៃ​តុ​របស់​អ្នក​ ។ ហើយ​​អ្នក​ថែម​ទាំង​មិន​ចាំ​បាច់​សម្រេច​ចិត្ត​ច្រើន​ដង​ទេ ៖ អ្នក​អាច​ ប្តូរ​ទៅ​រចនាប័ទ្ម​ផ្ទៃ​តុ​ណា​មួយ​​ក្នុង​ចំណោម​រចនាប័ទ្ម​​ផ្ទៃតុ​ទាំង​នេះ នៅពេល​​ដែល​អ្នក​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ របស់​អ្នក​ ។