Business Week 
Image
Business Week Image

Why Linux is Better


ឧស្សាហ​កម្ម​​បោះពុម្ព និង​​សៀវ​ភៅ

កម្មវិធី​លីនុច​​​កំពុង​​​ស្ថិត​នៅ​ក្នុង​លក្ខណពិសេស​ CMYK បែប​សាក​ល្បង​​នៅ​ឡើយ ។ វា​កំពុង​តែ​ប្រសើរ​ឡើង​​បន្តិចម្ដងៗ ប៉ុន្តែ​វា​មិន​ទាន់​ ពេញ​ចិត្ត​សម្រាប់​​​​អ្នក​ប្រើ​ជា​លក្ខណៈ​អាជីព​នៅ​ឡើយ ។

ចំណែក​​ឯ​​​សៀវ​ភៅ​ និង​ទស្សនា​វដ្តី​ជា​ច្រើន​ដែល​ទាក់​ទង​នឹងកម្មវិធី​ឥត​គិត​ថ្លៃ បាន​ប្តូរ​មក​ប្រើ​​លីនុច​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ (ហើយ​ពួក​វា​មើល​ទៅ​មិន​អស្ចារ្យ​ទេ​ឬ ?!) ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ ឧស្សាហ​កម្ម​បោះ​ពុម្ព​ និង​ប្រើ​ពណ៌​ CMYK ច្រើន​ ដោយ​មានរូប​ភាព​ច្បាស់​ៗ​​ និង​ បែប​ផែន​បោះ​ពុម្ព​ពិសេស​ ។ល។ អ្នក​​ប្រហែល​ជា​​​នៅ​តែ​ជាប់​ចិត្ត​ជា​មួយនឹង​​កម្មវិធី​វីន​ដូដដែល​ ។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ដំឡើង​លីនុច​បាន​ ហើយ​​ទុក​វីន​ដូ (មើល​របៀបដំឡើង ) ហើយ​អាច​ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​​ទាំង​ពីរ​​​បាន​ ដោយ​អាស្រ័យ​​លើ​តម្រូវ​ការ​របស់​អ្នក​ ។