Business Week 
Image
Business Week Image

Why Linux is Better


ផ្នែក​រឹង​

ផ្នែក​ភាគ​ច្រើន​នៃ​ផ្នែក​រឹង​ដំណើរ​ការ​បាន​យ៉ា​ង​ល្អ​ជា​មួយ​នឹង​​​លី​នុច​ ទោះ​បីជា​​ ជា​មួយ​នឹង​ ផ្នែក​រឹង​ថ្មី​ៗបំផុត​ (មាន​អាយុ​ត្រឹម​ពីរ​បី​ខែ​) ជួន​កាល​មិន​ទាន់​​​គាំ​ទ្រ​នៅ​ឡើយ​ទេ ។ ដូច​ជា ក្រុម​ហ៊ុន​លក់​កម្មវិធី​ ក្រុម​ហ៊ុន​លក់​ផ្នែក​រឹង​ជា​ច្រើន​ នៅ​តែ​គិត​​ថា​​ ទី​ផ្សារ​​​លីនុច​ គឺ​ជា​ទី​ផ្សា​រដ៏តូចមួយ​ ហើយ​ថែម​ទាំង​មិន​ខ្វល់​​ក្នុង​ការ​ផ្តល់​​កម្មវិធី​បញ្ជា​របស់​​លីនុច​ ​​ផ្នែក​រឹង​របស់​គេ ។ អ្នក​អភិវឌ្ឍ​​​​លីនុច​កំពុង​តែ​ធ្វើ​ការ​លើ​បញ្ហា​នេះ​ និង​កំពុង​តែ​ធ្វើ​ការ​យ៉ា​ង​ខ្លាំង​ក្លា​ ដើម្បី​ធ្វើ​ឲ្យ​គ្រប់​ផ្នែក​នៃ​ផ្នែក​រឹង​ដំណើរ​ការបាន​យ៉ាង​ល្អ​ ក្រៅ​ពី​នេះ​ទៀត​ចំណាយ​ពេល​តិច​ ។

វិធី​ដ៏​ល្អ​ និង​ប្រសើរ​បំផុត​នោះ គឺ​មើល​ថា​តើ​ ​ផ្នែក​រឹង​របស់​អ្នក​ត្រូវ​គាំទ្រ​បាន​យ៉ាង​​ល្អ​ដែរ​ឬ​ទេ ​ដើម្បី​ដំណើរ​ការ​លីនុច​ពីស៊ីឌី​បន្ត​ផ្ទាល់​ (សូម​មើល​ផ្នែក "សាក​ល្បង​លីនុច ដោយ​មិន​​ប៉ះ​ពាល់​​​វីនដូ) ។