Business Week 
Image
Business Week Image

Why Linux is Better


កម្មវិធី​​មាន​កម្មសិទ្ធិ​

រហូត​មក​ដល់​​​នឹង​ពេល​នេះ​ អ្នក​ចេញ​​ផ្សាយ​កម្មវិធី​​ជា​ច្រើន​ចាត់​ទុក​ថា​ទី​ផ្សារ​​​កម្មវិធី​ ​សម្រាប់​​​លីនុច​ គឺ​ជា​ទី​ផ្សារ​តូច​បំផុត​សម្រាប់​​​ចេញ​​​ផ្សាយ​​កម្មវិធី​ ។ ទោះ​បី​ជា​​វាទើប​តែ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ក៏​ដោយ ក៏​កម្មវិធី​មាន​កម្មវិធី​មិន​ដំណើរការ​ក្នុង​លីនុច​ដែរ ។

គេ​និយាយ​ថា​ មាន​កម្មវិធីប្រភព​កូដ​ចំហ​ជា​ច្រើន​​ដែល​អាច​ជំនួស​កម្មវិធី​មាន​កម្មវិធី​​ "សំខាន់ៗ​" ​ទាំង​នេះ​ (សូម​មើល ផ្នែក​នេះ​)។

សាក​ល្បង​កម្មវិធី​ទាំង​នេះ​ ជា​រឿយៗ​​ពួក​គេ​ចេញ​ផ្សាយ​​​កំណែ​របស់​​វីន​ដូ ដែល​អ្នក​អាច​ប្រើ​ប្រាស់​​វា​បាន​ ។ សូម​មើលរូប​ថត​អេក្រង់ និង​បញ្ជី​​​​លក្ខណ​ពិសេស​របស់​ពួកវា​ ហើយ​មើល​ថា​តើ​ពួក​វា​អាច​បំពេញ​តម្រូវ​ការ​របស់​អ្នក​បាន​ដែរ​ឬទេ ។

បើ​សិន​ជា​​មាន​ផ្នែក​ណា​មួយ​នៃ​កម្មវិធី​ ដែល​អ្នក​ពិត​ជា​មិន​អាច​ធ្វើ​ការ​ដោយ​គ្មាន​វានោះ​ អញ្ចឹង​​​ជម្រើស​ដ៏​ល្អ​គឺ​ត្រូវ​​ទុក​​វីន​ដូ ។ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ អ្នក​អាច​ឲ្យ​គេ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការទាំង​ពីរ​ (ជារឿយ​នៗ​ហៅ​ថា​ "ការ​ចាប់​ផ្តើម​ទ្វេ") ដែល​អាច​ប្រើ​ប្រាស់ ​ដើម្បី​បំពេញ​​តម្រូវ​​ការ​របស់​អ្នក ។

​មាន​គម្រោង​មួយដែរ​ ​ដែល​គេ​ហៅ​ថា​ "Wine" ដែល​អាច​ឲ្យ​​​ដំណើរ​ការ​​កម្មវិធី​របស់​​វីនដូ ​ដែល​បាន​ផ្តល់​​ឲ្យ​​នៅ​ក្នុង​​​លីនុច​​បាន​ ។ អ្នក​អាច​មើល​គេហ​ទំព័រ​របស់​ពួក​គេ​ ដែល​​រាយ​កម្មវិធី​​ដែល​ឆប​គ្នា នៅwww.wineHQ.org ។ ជម្រើស​ដែល​អាច​ប្រើ​បាន​ផ្សេង​ទៀត ​គឺ​ត្រូវត្រាប់​តាម​វីន​ដូ​ខ្លួន​វា​ផ្ទាល់​នៅក្នុង​​លីនុច​ ទោះ​បី​ជា​​យ៉ាង​ណាក៏​ដោយ លក្ខណៈ​បែប​នេះ​មិន​សូវ​ជា​សម​ស្របប៉ុន្មាន​ទេ​ សម្រាប់​​​ដំណើរ​ការ​កម្មវិធី​ដែល​មាន​​​​ការ​អនវុត្ត​​ខ្ពស់ៗ​ ។