Business Week 
Image
Business Week Image

Why Linux is Better


ដំ​ឡើង​​លីនុច

​អ្នក​បាន​​សម្រេច​ចិត្ត​​ប្តូរ​ទៅ​ប្រើ​លីនុច ។ អ្នក​មិន​សោក​ស្តាយ​​នោះ​ទេ​​ !

ប្រសិន​បើ​អ្នក​ចង់​​ទុកវីនដូ​ក្នុង​​កុំព្យូទ័រ​របស់​អ្នក (​ខ្ញុំបាន​ផ្តល់​អនុសាសន៍ ​ក្នុង​ករណី​​ដែល​​អ្នក​អាច​ផ្លាស់​ប្តូរគំនិត​ ឬ​ក្នុង​ករណី​​ដែល​អ្នក​ស្វែងរក​កម្មវិធី​​ដែល​​អាច​ប្រើ​ជាមួយ​វីនដូ) វីន​ដូ​នឹង​ចែក​រំលែកថាស​ជាមួយ​លីនុច ។ បន្ទាប់​មក រាល់​ពេល​ដែល​​​កុំព្យូទ័រ​របស់អ្នក​ចាប់ផ្ដើម​​ វានឹង​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​រវាង​វីនដូ​ និង​លីនុច ។

ដំបូង​អ្នក​គួរ​តែបម្រុងទុក​ទិន្នន័យរបស់​អ្នក​ទាំងអស់ ។ វា​មាន​សារៈសំខាន់​ណាស់ ។ យើង​មិន​ដឹង​ថា​ មាន​អ្វី​ដែល​ខុសនោះ​ទេ​ ។​ ពិត​ប្រាកដ​ណាស់​ ខ្ញុំ​មិនមែននិយាយលេងទេ​​ ។​ បម្រុង​ទុក​ទិន្នន័យរបស់​អ្នក​ យក​ស៊ីឌី​ ឌីវីឌី​ទទេ ថាស​រឹងផ្សេង​ទៀត ​ឬ​អ្វី​ៗ​ក៏​ឲ្យ​តែ​អាច​បម្រុង​ទុក​​​ការងារ​របស់​អ្នក​បាន ។

បន្ទាប់​មក ​អ្នក​គួរតែរៀបចំ​​​​ថាស​រឹង​​របស់​អ្នក​ឲ្យ​មាន​សណ្ដាប់ធ្នាប់​​ ។ ឥឡូវនេះ ទិន្នន័យ​របស់​អ្នក​ ​គ្មាន​សណ្ដាប់​ធ្នាប់​នៅ​លើ​ថាស​រឹង​ទេ​ ( វីនដូ​មិនអាច​គ្រប់គ្រង​បាន​​ល្អ​​នោះទេ ប៉ុន្តែ​លីនុច​អាច​​គ្រប់គ្រង​បាន​​ល្អ​​ជាង​) ។ ក្រោយ​ពេលការ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ (វា​អាច​ចាប់​ផ្តើម​​ក្នុង​រយៈ​ពីរ ឬ​​បី​ម៉ោង​ ដោយ​អាស្រ័យ​លើ​ទំហំ​ថាស​​​រឹង​របស់​អ្នក) ទិន្នន័យ​ទាំង​អស់​នឹង​​ត្រូវ​បានប្រមូល​​ផ្ដុំ​នៅ​ដើម​​ថាស​រឹង​របស់​អ្នក (គិត​ថា​វា​ជា​​កាសែត​លីនេអ៊ែរវែង​មួយ ដែល​មាន​​​ដើម​​ និង​ចុង) ។ ប្រសិនបើ​ទិន្នន័យ​របស់​​អ្នក​​ត្រូវ​បាន​ប្រមូល​​ផ្ដុំនោះ​ លីនុចមិន​មានបញ្ហា​(ពិត​ប្រាកដ​ណាស់​ :) ) ក្នុង​បំបែក​​​​ថាសរឹង​របស់​អ្នក​ជា​ពីរ​នោះ​ទេ ហើយ​ដំឡើង​​ដោយ​ខ្លួន​វា​ផ្ទាល់​នៅ​ផ្នែក​ទីពីរ ។

ឥឡូវ អ្នក​​បាន​​​កំណត់​ទាំង​អស់​​ហើយ ​អ្វី​​ដែល​អ្នក​ត្រូវ​ការ ​គឺ​​​​ជ្រើសរើស​ការ​ចែកចាយ​លីនុច​ណាមួយដែល​អ្នក​ចង់បាន​​ ។ លីនុច​​ចេញ​មក​មាន​ "គុណភាព​" ខុសៗ​​គ្នា​​ ដែល​បាន​​អភិវឌ្ឍន៍​ដោយ​​អង្គការ​ និង​ក្រុមហ៊ុនផ្សេងៗ​គ្នា​ ដែល​មាន​កម្មវិធី​ និង​​រូបរាង​ផ្សេងៗគ្នា ។ល។ ​ពួកវា​ទាំងអស់​ជា​​លីនុច​​ ​ប៉ុន្តែ​​មាន​ភាព​ខុសៗ​គ្នា​ ដោយ​អាស្រ័យ​លើ​​ "ការ​បក​ស្រាយ" ។ វា​មិនមានជា​ជម្រើស​ជាក់ស្តែង​នោះ​ទេ ហើយ​​​ខ្ញុំ​ពិត​ជា​មិន​អាច​​ជួយ​អ្នក​បាន​ទេ​ (ជាក់​ស្ដែង​ មាន​មនុស្ស​ជាច្រើន​ចូលចិត្តជជែក​គ្នា​អំពី​ ​​​ការ​ចែកចាយ​របស់​ពួកគេ​ថា​ល្អបំផុត) ។ ទោះ​យ៉ាង​ណា​ក៏ដោយ​ នេះ​គឺ​ជា​​កា​រចែកចាយ​ចំនួន​បួន​ដែល​មាន​ប្រជា​ប្រិយ​បំផុត ដែលបាន​​ចាត់​ជា​ថ្នាក់​ដោយdistrowatch.com

Ubuntu SUSE Mandriva Fedora
www.ubuntu.com/download en.opensuse.org/Download www.mandriva.com/en/download/free fedora.redhat.com/Download/

នៅ​ពេល​ដែល​អ្នក​ជ្រើស​រើស​ការ​ចែកចាយ​ ទាញយករូបភាព​ស៊ី​ឌី ។​ បន្ទាប់​មក​ ដុត​វា​​ទៅ​ក្នុង​​ស៊ី​ឌី​ទទេ ។ ប្រសិន​បើ​អ្នក​មិន​ច្បាស់​អំពី​ការ​​​អនុវត្ត​នេះ ឬ​​អ្នក​​ត្រូវ​ចំណាយ​ប្រាក់​បន្តិច​បន្តួច​ ដើម្បី​ទទួល​បាន​ស៊ីឌី​​ដែល​នឹង​បញ្ជូន​ទៅ​ដល់​អ្នក​តែ​ម្ដង អ្នក​អាចសាកល្បង​ EasyLinuxCDs.com ពួក​គេ​មាន​កិត្តិយសល្អ ។ ឥឡូវ​នេះ​បញ្ចូល​​​ស៊ីឌី​ដំបូង​​​​ក្នុង​ដ្រាយ​ស៊ី​ឌីរបស់​អ្នក​ ហើយ​​ចាប់ផ្ដើម​កុំព្យូទ័រ​​ឡើង​វិញ ។ កុំព្យូទ័រ​របស់​អ្នក​គួរតែ​ប្រើ​ស៊ីឌី ដើម្បី​ចាប់​ផ្តើម​​​ឡើង ប្រសិន​បើ​​វា​ចាប់ផ្ដើម​ឡើង​ទេ​ ការ​កំណត់​រចនាសម្ព័ន្ធ BIOS របស់​អ្នក​មិន​ត្រឹមត្រូវ​ទេ​ (សូម​មើល​​ផ្នែក "សាក​​ល្បង​លីនុច​") ។

បន្ទាប់​មក​ អនុវត្ត​តាម​​សេចក្ដី​ណែនាំ​​ដែល​​មាន​​លើ​អេក្រង់​ ៖ ពួក​វា​ពិត​ជា​សាមញ្ញា​​ និង​មិន​ស្មុគស្មាញ​នោះ​ទេ !

សូម​រីករាយ​​មួយ​លីនុច !